- 2015-10-20 20:54:52
- ប្រដាល់
វង្ស ណយ ទៅបួសជាសង្ឃ ព្រោះមូលហេតុ ៣យ៉ាង
- 2015-10-20 20:54:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វង្ស ណយ ទៅបួសជាសង្ឃ ព្រោះមូលហេតុ ៣យ៉ាង
ចន្លោះមិនឃើញ
អ្នកលេងកែង វង្ស ណយ ប្រាប់មូលហេតុ៣ យ៉ាងដែលបណ្ដាលឲ្យរូបលោកទៅសាងផ្នួសបួសជាព្រះសង្ឃនៅវត្តរតនៈសោភ័ណ(វត្តកោងកាង) ខេត្ត ប៉ៃលិន កាលពីបីថ្ងៃមុន។
វង្ស ណយ កាលមិនទាន់បួស
ព្រះតេជគុណ វង្ស ណយ បានឲ្យដឹងថា មូលហេតុទាំងបីយ៉ាងនោះគឺទី១ ព្រោះចង់សងគុណឪពុកម្ដាយ ទី២ ដើម្បីចង់ដឹងពីភាពលំបាករបស់ព្រះសង្ឃ ក្នុងភេទជាអ្នកបួសដែលនិមន្តបិណ្ឌបាតដោយមិនពាក់ស្បែកជើង និងការមិនឆាន់អាហារពេលល្ងាចជាដើម ពិសេសចង់ដឹងរសជាតិជីវិតជាព្រះសង្ឃ និងទី ៣ដោយសារលោកគិតថា ក្នុងនាមជាកូនប្រុសម្នាក់គួរតែចូលរួមលើកតម្កើងតម្លៃសាសនាព្រះពុទ្ធ។
ព្រះសង្ឃអង្គនេះបន្ថែមថា ក្រោយពេលបួសបានរយៈពេល ៣ ថ្ងៃ លោកបានយល់ដឹងច្រើនពីភាពលំបាករបស់ព្រះសង្ឃ។ លោកមានរយៈពេលបួសតែ៧ថ្ងៃប៉ុណ្ណោះ។ ចំណែកការវិលត្រឡប់មកសង្វៀនប្រដាល់វិញឬ យ៉ាងណាលោកមិនបានបញ្ជាក់ឡើយ។
ជាចុងក្រោយតេជគុណ វង្ស ណយ បានសំណូមពរថា សូមប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទាំងអ្នករស់នៅក្នុងស្រុកខ្មែរ និងក្រៅស្រុក សូមមេត្តានាំគ្នាគោរពព្រះពុទ្ធសាសនា ព្រោះលោកធ្លាប់បានឮកាលមិនទាន់បួសមានអ្នកខ្លះនិយាយមិនល្អដូចជាគិតថាព្រះសង្ឃនិមន្តបិណ្ឌបាតដូចសុំទានចាំតែយករបស់ស្រាប់។ មានអ្នកខ្លះទៀតបាននិយាយថា ព្រះសង្ឃខ្ជិលជាដើម។ ផ្ទុយទៅវិញតាមពិតជីវិតជាព្រះសង្ឃមិនងាយស្រួលឡើយ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា