
- 2015-08-21 15:51:24
- បាល់ទាត់
អ៊ុំ សេរីរ័ត្ន និង ច្រឹង ពលរដ្ឋ និយាយពីបច្ចេកទេសនិងក្ដីសង្ឃឹមមុនទៅឡាវ
- 2015-08-21 15:51:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុំ សេរីរ័ត្ន និង ច្រឹង ពលរដ្ឋ និយាយពីបច្ចេកទេសនិងក្ដីសង្ឃឹមមុនទៅឡាវ
ចន្លោះមិនឃើញ
អ្នកចាំទីដៃស្អិត អ៊ុំ សេរីរ័ត្ន ប្រធានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ និងកីឡាករវ័យក្មេង ច្រឹង ពលរដ្ឋ ខ្សែបម្រើឆ្នើមដែលរកគ្រាប់បាល់បាន៣គ្រាប់ម្នាក់ឯងក្នុងថ្ងៃប្រកួតមិត្តភាពជាមួយមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះសុទ្ធតែរំពឹងភាគរយខ្ពស់ក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ១ឬ២ក្នុងពូល សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ U019 AFF Youth Championship 2015 ដែលធ្វើឡើងនៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវនាថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥។
មុនក្រុមU-19 កម្ពុជាចេញទៅប្រទេសឡាវកាលពីល្ងាចមុន អ្នកចាំទី អ៊ុំ សេរីរ័ត្ន បានឲ្យដឹងថា ពួកគេ(U-19 កម្ពុជា)ឆ្នាំនេះមានកម្រិតបច្ចេកទេសល្អច្រើនជាងឆ្នាំកន្លងទៅ ហើយក៏សង្ឃឹមខ្ពស់ក្នុងការប្រជែងយកចំណាត់ថ្នាក់ល្អមួយក្នុងពូលដើម្បីបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំណែកខ្សែបម្រើឆ្នើម ច្រឹង ពលរដ្ឋ ដែលរកគ្រាប់បាល់បាន៣គ្រាប់កាលប្រកួតមិត្តភាពជាមួយមីយ៉ាន់ម៉ាបានតាំងចិត្តថា នឹងរកគ្រាប់បាល់ឲ្យបានបន្តទៀតក្នុងការប្រកួតពានរង្វាន់ខាងលើ ព្រមទាំងមានបំណងចង់ជួយក្រុម U-19 កម្ពុជាឆ្លងឲ្យផុតវគ្គជម្រុះក្នុងពូលទៀតផង ពោលគឺចង់ជួយកម្ពុជាបានឡើងទៅវគ្គ ៤ក្រុមចុងក្រោយដែលមិនធ្លាប់ធ្វើបានក្នុងពានរង្វាន់មួយនេះ។
សូមទស្សនាចំណាប់អារម្មណ៍របស់អ្នកទាំងពីរ
សម្រាប់ការប្រកួតពាន U19 AFF Youth Championship 2015 ក្រុមកម្ពុជាស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះឡាវ ប្រ៊ុយណេ ហ្វីលីពីន និងថៃ។ នៅថ្ងៃទី២២ សីហា ស្អែក កម្ពុជាប៉ះម្ចាស់ផ្ទះឡាវ ថ្ងៃទី២៤សីហា ប្រកួតជាមួយប្រ៊ុយណេ និងជួបហ្វីលីពីននៅថ្ងៃទី២៨ សីហា ហើយចុងក្រោយប៉ះក្រុមខ្លាំងថៃនៅថ្ងៃទី៣០សីហា៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា