- 2015-08-18 17:16:07
- ប្រវត្តិ
អ្នកកីឡាកម្ពុជាឆ្នើម៤រូបក្លាយជាទូតសុច្ឆន្ទៈក្រុមហ៊ុនល្បីៗនៅកម្ពុជា
- 2015-08-18 17:16:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកកីឡាកម្ពុជាឆ្នើម៤រូបក្លាយជាទូតសុច្ឆន្ទៈក្រុមហ៊ុនល្បីៗនៅកម្ពុជា
ចន្លោះមិនឃើញ
មួយរយៈពេលចុងក្រោយនេះស្ថាប័នឯកជនកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងអំពីវិស័យកីឡានៅប្រទេសកម្ពុជា ហើយបានជ្រៀតចូលក្នុងវិស័យមួយនេះដើម្បីផ្សព្វផ្សាយអំពីអាជីវកម្មរបស់ពួកគេតាមរយៈជ្រើសរើសធ្វើជាតំណាងផ្សព្វផ្សាយ ផ្សាយពាណិជ្ជកម្ម ថតកុន និងថតកាយវិការបទចម្រៀងជាដើម។ Sabay សូមបង្ហាញអ្នកកីឡាកម្ពុជាឆ្នើម៤រូបដែលបានក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនល្បីៗមួយចំនួននៅស្រុកខ្មែរគឺ ប្រាក់ មុន្នីឧត្ដម, គួច សុកុម្ភៈ, ឃួន ឡាបូរ៉ាវី និងកីឡាការិនី ស៊ន សៀវម៉ី។
១- ប្រាក់ មុន្នីឧត្ដម៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ក្រុមហ៊ុនរថយន្ត Toyota បានប្រកាសជាផ្លូវការក្នុងការជ្រើសរើសតារាឆ្នើមខ្សែបម្រើប្រយុទ្ធជម្រើសជាតិកម្ពុជា និងស្វាយរៀង ប្រាក់ មុនីឧត្តម ធ្វើជាទូតសុច្ឆន្ទៈ (Brand Ambassador) របស់ខ្លួនប្រចាំនៅប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះតារាឆ្នើមរូបនេះបានចូលប្រឡូកក្នុងវិស័យសិល្បៈទៀតផងបានទាំងសម្តែងជាតួឯកក្នុងខ្សែភាពយន្តមួយរឿង។
ប្រាក់ មុន្នីឧត្ដម (ឆ្វេងទី១) ក្នុងពិធីសម្ពោធរថយន្ត Toyota ថ្មីកាលពីថ្ងៃសៅរ៍កន្លងទៅ
២- គួច សុកុម្ភៈ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ ក្រុមហ៊ុនសម្ភារៈកីឡា Puma ដ៏ល្បីទូទាំងពិភពលោកបានចុះកុងត្រាជាមួយប្រធានក្រុមជម្រើសជាតិកម្ពុជា និងជាសមាជិកក្លិបណាហ្គាវើល គួច សុកុម្ភៈ ធ្វើជាទូតសុឆន្ទៈរយៈពេលពីរឆ្នាំដែលកុងត្រានេះបានធ្វើឲ្យរូបគេក្លាយជាតំណាងផ្សព្វផ្សាយទីពីររបស់ PUMA ប្រចាំនៅប្រទេសកម្ពុជា។
៣- ឃួន ឡាបូរ៉ាវី៖ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ កីឡាករបាល់ទាត់កម្ពុជាដ៏ឆ្នើម ឃួន ឡាបូរ៉ាវី បានសម្រេចចុះកុងត្រារយៈពេលពីរឆ្នាំដើម្បីធ្វើជាទូតសុឆន្ទៈ (Brand Ambassador)ឲ្យក្រុមហ៊ុនសម្ភារៈកីឡា Puma ប្រចាំនៅប្រទេសកម្ពុជា។ កីឡាករបាល់ទាត់រូបនេះថែមទាំងត្រូវបានក្រុមហ៊ុនគ្រឿងសំអាងមួយបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីផ្សព្វផ្សាយរបស់គេទៀតផង។
លោក បែ មករា (ឆ្វេង) ឃួន ឡាបូរ៉ាវី (កណ្តាល) និង លោក កុក កាន់រតនា
៤- ស៊ន សៀវម៉ី៖ កីឡាការិនីដែលជាម្ចាស់មេដាយមាសទ្វីបអាស៊ីរូបនេះបានក្លាយជាទុតសុឆន្ទៈរបស់ក្រុមហ៊ុនទូរសព្ទ Cellcard កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ និងថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនសផ្សេងៗទៀតផងដែរ។ ស៊ន សៀវម៉ីត្រូវបានគេដឹងថា ជាអ្នកកីឡាទីមួយដែលទទួលបានការឧបត្ថម្ភច្រើនបំផុតពីក្រុមហ៊ុនឯកជន៕
ស៊ន សៀវម៉ី (ឆ្វេងទី១) ក្នុងពិធីចុះ MOU ជាមួយ Cellcard
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា