
- 2015-08-11 15:30:47
- បាល់ទាត់
ហេតុអ្វី អ៊ុំ សេរីរ័ត្ន មិនជាប់ឈ្មោះក្នុងបញ្ចី២៥នាក់សម្រាប់ជម្រុះ World Cup 2018 ?
- 2015-08-11 15:30:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វី អ៊ុំ សេរីរ័ត្ន មិនជាប់ឈ្មោះក្នុងបញ្ចី២៥នាក់សម្រាប់ជម្រុះ World Cup 2018 ?
ចន្លោះមិនឃើញ
អ្នកចាំទីដៃស្អិតជម្រើសជាតិ អ៊ុំ សេរីរ័ត្ន នឹងមិនបានបង្ហាញខ្លួនសម្រាប់ការប្រកួតជាមួយក្រុមជម្រើសជាតិជប៉ុន ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៥ ខាងមុខនេះ នៃយុទ្ធនាការប្រកួតជម្រុះបាល់ទាត់ពិភពលោក 2018 FIFA World Cup Russia ក្នុងពូល E ប្រចាំទ្វីបអាស៊ីជុំទីពីរ ជើងទីមួយ ។
អ្នកចាំទី អ៊ុំ សេរីរ័ត្ន ជួយមើលមិត្តរួមក្រុមពេលប្រកួតជាមួយ អាហ្វហ្គានីស្ថាន
អ្នកចាំទីដៃទី១របស់ក្រុមជម្រើសជាតិ U-23 កម្ពុជា អ៊ុំ សេរីរ័ត្ន បានឲ្យដឹងថា លោកមិនទាន់ដឹងពីពេលវេលាក្នុងការមកជួយក្រុមជម្រើសជាតិក្រុមធំវិញឡើយ ដោយសារកំពុងហ្វឹកហាត់ត្រៀមចេញទៅប្រកួតពានរង្វាន់ AFF U-19 Youth Championship 2015 នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចុងខែសីហានេះ។ លោកថា លីករបស់កម្ពុជាកំពុងតែប្រកួត ដូច្នេះកីឡាកររូបណាក៏បង្ហាញទម្រង់លេងបានល្អឲ្យក្លិបរបស់ពួកគេ នោះគ្រូជម្រើសជាតិត្រូវកោះហៅកីឡាករទាំងនោះឲ្យជួយក្រុមជម្រើសជាតិ។
កីឡាកររូបនេះបន្តថា ពាន AFF U-19 Youth Championship 2015 នៅប្រទេសឡាវខាងមុខនេះ កម្ពុជាក៏បានដាក់គោងដៅឆ្លងឲ្យផុតពីវគ្គជម្រុះតាមពូល និងឈានទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប្រសិនបើក្រុមកម្ពុជាអាចធ្វើបាន លោកនឹងបន្តនៅប្រទេសឡាវដើម្បីជួយក្រុមដែលជាពេលហួសកំណត់ ដែលកម្ពុជាប្រកួតជាមួយជប៉ុននាថ្ងៃទី៣ ខែកញ្ញា។ ម្យ៉ាងទៀតពេលនេះទម្រង់លេងរបស់អ្នកចាំទីរបស់បឹងកេតអង្គរ ស៊ូ យ៉ាទី កំពុងកើនឡើងដែលធ្វើឲ្យលោកគ្រូ Lee Tae Hoon មានទំនុកចិត្តខ្ពស់លើកីឡាកររូបនោះ។
អ៊ុំ សេរីរ័ត្ន បានលើកឡើងទៀតថា ទម្រង់លេងរបស់គេមិនធ្លាក់ចុះឡើយ ពីព្រោះលីកបាល់ទាត់របស់កម្ពុជាកំពុងមមាញឹក ដូចនេះកីឡាករដែលមានការប្រកួតញឹកញាប់ ធ្វើឲ្យពួកគេកាន់តែលេងបានល្អ។ លោកអាចនឹងចូលលេងឲ្យក្រុមជម្រើសជាតិធំវិញបាន លុះត្រាតែពេលលោក Lee Tae Hoon គ្រូបង្គោលជម្រើសជាតិកម្ពុជាហៅទៅជួយក្រុម និងក្រោយពេលចប់ភារកិច្ចនៅឡាវ។
កាលពីពេលថ្មីៗនេះ អ៊ុំ សេរីរដ្ឋ បានខនខានជួយក្រុមក្រសួងការពារជាតិ២សប្ដាហ៍មកហើយដោយសារបញ្ហាសុខភាពពោលគឺជំងឺខ្វះគ្រាប់ឈាមក្រហម ប៉ុន្តែពេលនេះលោកបានធូរស្រាលពីជំងឺនេះពី៧០ទៅ៨០%ហើយ។ លោកនឹងធ្វើដំណើរទៅប្រទេសឡាវនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ជាមួយមិត្តរូបក្រុមជម្រើសជាតិកម្ពុជាអាយុក្រោមអាយុ១៩ឆ្នាំដើម្បីចូលរួមប្រកួតពាន AFF U-19 Youth Championship 2015 ចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី៤ ខែកញ្ញា៕
អ៊ុំ សេរីរ័ត្ន (លេខ២២)ពេលកម្ពុជាប្រកួតនឹងអាហ្វហ្គានីស្ថាន
បញ្ជីជម្រើស២៥នាក់ត្រៀមជម្រុះ World Cup ពេលជួបជប៉ុន និងស៊ីរី
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា