
- 2015-08-07 21:09:14
- បាល់ទាត់
អ៊ុំ សេរីរ័ត្ន ជិតចូលហាត់ហើយ ក្រោយព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហមច្រើនថ្ងៃ
- 2015-08-07 21:09:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុំ សេរីរ័ត្ន ជិតចូលហាត់ហើយ ក្រោយព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហមច្រើនថ្ងៃ
ចន្លោះមិនឃើញ
អ្នកចាំទីដៃស្អិតរបស់ក្រសួងការពារជាតិ និងជម្រើសជាតិកម្ពុជា អ៊ុំ សេរីរ័ត្នជិតចូលហ្វឹកហាត់វិញហើយ បន្ទាប់ពីសម្រាកព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហមជាច្រើនថ្ងៃ កន្លងមក ខណៈការព្រឹត្តិការណ៍បាល់ទាត់តំបន់អាស៊ាន AFF U-19 Youth Championship 2015 នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ជិតចូលមកដល់ហើយ។
កីឡាករ អ៊ុំ សេរីរ័ត្ន
អ៊ុំ សេរីរ័ត្ន បានឲ្យដឹងថា ពេលនេះកំពុងសម្រាកព្យួរសេរ៉ូមនៅផ្ទះ បន្ទាប់ពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកេតុមាលា(ពេទ្យទាហាន) អស់រយៈពេលជាច្រើនថ្ងៃមក ប៉ុន្តែប្រហែលជា៣ ឬ ៤ថ្ងៃទៀត លោកនឹងអាចចូលហាត់ជាមួយក្រុមជម្រើសជាតិ U-19 កម្ពុជាវិញបាន ពីព្រោះពេលនេះមានកម្លាំងធម្មតាវិញហើយ។
កីឡាកររូបនេះបានបន្តថា លោកបានខកខានលេងឲ្យក្រុមក្រសួងការពារជាតិនៅលីកម្ពុជា និងឈប់ហ្វឹកហាត់អស់រយៈពេលជិតមួយសប្ដាហ៍មកហើយ ពីព្រោះតែមានជំងឺខ្វះគ្រាប់ឈាមក្រហម។ សម្រាប់ការព្យាបាល លោកគ្រូពេទ្យបានប្រាប់ថា ប្រសិនបើកម្ដៅមិនកើនឡើងវិញទេ នោះលោកអាចចូលហាត់វិញបាន បន្ទាប់ពីធ្វើតេស្តឈាមមើលចំនួនគ្រាប់ឈាមក្រហមម្ដងទៀតមានចំនួនគ្រាប់គ្រាន់ឡើងវិញ។
បើគិតត្រឹមពេលនេះអ្នកចាំទីជម្រើសជាតិកម្ពុជា អ៊ុំ សេរីរ័ត្ន មានកម្លាំងគ្រប់គ្រាន់ឡើងវិញដែលអាចចូលហ្វឹកហាត់ និងធ្វើដំណើរជាមួយក្រុម U-19 ទៅប្រទេសឡាវដើម្បីប្រកួតក្នុងព្រឹត្តិការណ៍ AFF U-19 Youth Championship 2015៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា