• 2015-07-13 15:29:28
  • ប្រដាល់

មិន​ធម្មតា អ្នក​លេង​គុន​ខ្មែរ​៤​នាក់ វាយ​ឲ្យ​ថៃ​សន្លប់​ធំ​តាម​រយៈ​កែងដ៏​មុត​ស្រួច​​ដូច​គ្នា

  • 2015-07-13 15:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​៤​នាក់​​បាន​វាយ​អ្នក​លេង​ឆ្លង​ដែន​​ថៃ​ឲ្យ​សន្លប់​ធំ​តាម​រយៈ​កែង​ដ៏​មុត​ស្រួច​របស់​ពួក​គេ​ដូច​គ្នា​នៅ​សង្វៀន​ផ្សេង​គ្នា​សម្រាប់​ការ​ប្រកួត​មិត្តភាព​ខ្មែរ​-ថៃ​កាល​ពី​ចុង​សប្តាហ៍​នេះ។

 

អ្នក​​ប្រដាល់​មុខ​តាន់​ ពេជ្រ សីហា​ បាន​ប្រើ​មួយ​កែង​យ៉ាង​ល្អ​​​ផ្ដួល​​កីឡាករ​ថៃ​កំពូល​ឌឺ Rajchasie Pumphanmuang ឲ្យ​ដេក​ស្អាត​ត្រឹម​ទឹក​ទី​១​នៅ​​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ​កាល​ពី​យប់​មិញ។​ នៅ​សង្វៀន​ CNC កាល​ពី​​យប់​ថ្ងៃ​សៅរ៍​​វិញ ឡុង សុភី ដែល​ទើប​ឈ្នះ​ខ្សែ​ក្រវាត់​ថ្មី​ៗ​បាន​វាយ​មួយ​កែង​លើ​កីឡាករ​ថៃ Sen Cheung ឲ្យ​សន្លប់​​​ក្នុង​ទឹក​ទី១ដែរ។

 

ចំណែក​នៅ​សង្វៀន​ SEA-TV ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ ចន្ទ្រា បានផ្តួល​ Yod Yuth តាម​រយៈ​កែង​បុក​ឲ្យ​ដាច់​ផ្ងា​សន្លប់​ធំ​​ក្នុង​ទឹក​​ទី​៣​ ក្រោយ​ឡើង​ជង្គង់​ឥត​ត្រា​ប្រណី​លើ​កីឡាករ​ថៃ​ម្នាក់​នេះ​ ខណៈ យ៉េន ឌីណា​វិញ​​ក៏​មិន​ធម្មតា​ដែរ​បាន​វាយ​មួយ​កែង​ពី​ចម្ងាយ​ចំ​ក្បាល​កីឡាករ​ថៃ Chong Chai ឲ្យ​បែក​ឈាម​​ដេក​ស្អាត​ក្នុង​ទឹក​ទី​៣៕

 

ពេជ្រ សីហា vs Rajchasie

 

ឡុង សុភី vs Sen Cheung

 

ឡៅ ចន្ទ្រា vs Yod Yuth

 

យ៉េន ឌីណា vs Chong Chai

 

អត្ថបទ៖​ស្រី សុវណ្ណដារ៉ា ​​

មតិយោបល់