• 2015-06-28 18:21:23
  • ប្រដាល់

​វ៉ន វីវ៉ា មក​ដល់​ផ្ទះ​ល្ងាច​មិញ​ តែ​ដៃ​ត្រូវ​ដាក់​ដែក​យ៉ាង​តិច​​មួយ​ឆ្នាំ​

  • 2015-06-28 18:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ៉ន វីវ៉ា​ បាន​វិល​ត្រឡប់​មក​ដល់​ផ្ទះ​ហើយ​កាល​ពី​ល្ងាច​មិញ ប៉ុន្តែ​ដៃ​បាក់​របស់​គេ​ត្រូវ​បាន​ដាក់​ដែក​ព្យាបាល​យ៉ាង​ណាស់​ក៏​មួយ​ឆ្នាំ​ទើប​យក​ចេញ​​វិញ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី កីឡា​ការិនី ស៊ន ដាវីន ភរិយា​របស់​កីឡាករ​ប្រដាល់​រូប​នេះ។

 

កីឡាករ វ៉ន វីវ៉ា និង​អ្នក​គាំទ្រ

 

ស៊ន ដាវីន​បាន​ប្រាប់​ថា វ៉ន វីវ៉ា​បាន​មក​ដល់​ផ្ទះ​ហើយ​កាល​ពី​ល្ងាច​មិញ​ និង​ត្រូវ​ធ្វើ​ដំណើរ​ព្យាបាល និង​ពិនិត្យ​នៅ​ប្រទេស​វៀតណាម​ជា​បន្ត​បន្ទាប់​ទៀត​តាម​ការ​ណាត់​របស់​គ្រូ​​ពេទ្យ។

 

«​ដៃ​របស់​គាត់​មើល​ទៅ​ធូរ​ហើយ អត់​ហើម​ ឬ​ឈឺ​ចាប់​ខ្លាំង​ទៀត​ទេ ខ្ញុំ​អត់​សូវ​បារម្ភ​ទេ តែ​គ្រាន់​តែ​ថា អត់​បាន​ប្រកួត​ច្រើន​ខែ។ ដៃ​របស់​គាត់​ដាក់​ដែក អីចឹង​ប្រហែល​ជា​មួយ​ឆ្នាំ​ទើប​អាច​វះ​យក​ដែក​ចេញ​បាន»។ ស៊ន ដាវីន បាន​និយាយ។

 

វ៉ន វីវ៉ា​បាន​ទទួល​រង​របួស​បាក់​ដៃ​កាល​ពី​ថ្ងៃ​អាទិត្យ​ សប្តាហ៍​មុន​​នៅ​ពេល​រូប​គេ​ប្រកួត​ជា​មួយ​​កីឡាករ​ស៊ុយអែត Carl Pechsamangym ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ។ បន្ទាប់​មក​រូប​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម។

 

លោក​ជំទាវ ប៊ុនរ៉ានី ហ៊ុន សែន​​បាន​ជួយ​ឧបត្ថម្ភ​ប្រាក់​ចំនួន​៥​ពាន់​ដុល្លារ​អាមេរិក​សម្រាប់​ព្យាបាល។ ស៊ន ដាវីន​បាន​និយាយ​ថា ៖«សូម​ថ្លែង​អំណរ​អរគុណ​ដល់​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែប​​ដែល​ផ្ដល់​ទឹក​ប្រាក់​ 5.000$​ សម្រាប់​ការ​ព្យាបាល​របួស​ដៃ​ដល់​ប្ដី​នាង​ខ្ញុំ​ ត្រឹម​ពាក្យ​ជូន​ពរ​របស់​លោក​ជំទាវ​តាម​ទូរសព្ទ​ នាង​ខ្ញុំ​រំភើប​ណាស់​ទៅ​ហើយ​ថែម​ទាំង​ផ្ដល់​ថវិកា​ទៀត»៕

 

កីឡាករ វ៉ន វីវ៉ា

 

អត្ថបទ៖ ជាន ចាន់រ៉ា​

មតិយោបល់