• 2015-06-27 23:38:26
  • ប្រដាល់

វ៉ន វីវ៉ា​អរគុណ​​​​លោក​​​ជំទាវ​​ប៊ុន​ រ៉ានី ពី​​វៀត​ណាម​​ សម្រាប់​​ប្រាក់​​ឧបត្ថម្ភ​៥០០០ដុល្លារ

  • 2015-06-27 23:38:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ខ្សែ​ក្រវាត់​​ ISKA ពិភពលោក​ វ៉ន វីវ៉ា បាន​ផ្ញើ​សារ​​ពី​ប្រទេស​​វៀតណាម​ ​អរ​គុណ​ដល់​​​លោក​ជំទាវ​​ ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​ជួយ​​ផ្ដល់​ថវិកា​ព្យាបាល​របួស​បាក់​ដៃ ​​ដោយ​សា​រ​ប្រកួត​ជាមួយ​កីឡាករ​ស៊ុយអែត Carl Pechsamangym ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ នា​ថ្ងៃ​​អាទិត្យ​កន្លង​​ទៅ។

 

រូប​ថត​ វ៉ន វីវ៉ា សម្រាក​ព្យាបាល​នៅ​ប្រទេស វៀតណាម

 

​កីឡាករ​ វ៉ន វីវ៉ា បាន​ប្រាប់​ឲ្យ​ដឹង​ពី​ប្រទេស​វៀតណាម​មុន​នេះ​បន្តិច​ថា​ ​គេ​ពិត​ជា​សូម​អរគុណ​ដល់​លោក​ជំទាវ​​ ប៊ុន រ៉ានី ហ៊ុន សែន ​​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ​ដែល​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ៥០០០ដុល្លារ​ក្នុង​ការ​ព្យាបាល​របួស​​បាក់​ដៃពេល​ប៉ះ​ជាមួយ​​​កីឡាករ​ស៊ុយអែត​កាល​ពី​ពេល​ថ្មី​​ៗ​នេះ។ ​រូប​គេ​បាន​ទៅ​សម្រាក​ព្យាបាល​ជំងឺ​​នៅ​ប្រទេស​វៀតណាម​ភ្លាមៗ​ក្រោយ​​មានរបួស។

 

​ជាមួយ​គ្នា​នោះ ស៊ន ដាវិន ភរិយា​​របស់​កីឡាករ​ វ៉ន វីវ៉ា ​​ក៏​បាន​សរសេរ​លើ​​ហ្វេសប៊ុក​របស់​គាត់​ថា "សូម​ថ្លែង​អំណរ​អរគុណ​ដល់​សម្តេចកិត្តិព្រឹទ្ធបណ្ឌឹត (ប៊ុន រ៉ានី ហ៑ុន សែន )ដែលផ្ដល់ទឹកប្រាក់​​​៥​ពាន់​ដុល្លារ​​សម្រាប់​ ​ការ​ព្យាបាល​របួស​ដៃដល់ប្ដី​នាងខ្ញុំ ត្រឹមពាក្យជូនពររបស់លោកជំទាវតាមទូរសព្ទ​នាង​ខ្ញុំ​រំភើប​ណាស់​ទៅ​ហើយ​ ថែម​ទាំង​ផ្ដល់​ថវិកា​ទៀត"៕

 

 

អត្ថបទ៖​ស្រី សុវណ្ណដារ៉ា

រូបថត ៖ ផ្ដល់​ឲ្យ​

មតិយោបល់