• 2015-05-11 15:45:21
  • ប្រដាល់

មួយ​​​កែង​​របស់​ វង្ស​ ណយ​​ ពិត​​ជា​សាហាវ​ ផ្ដួល​​ថៃ​​​ក្នុង​​​​ទឹក​​ទី​២​យប់​​មិញ​

  • 2015-05-11 15:45:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ប្រកួត​ប្រដាល់​មិត្តភាព​កម្ពុជា​ថៃ​​កំពូល​អ្នក​លេង ​កែង វង្ស ណយ ​​ប្រើ​ពេល​ត្រឹម​ ២ ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្ដួល​​កីឡាករ​ថៃ Daw Prakkay Nor Sripherng នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​ស្ទឹង​មានជ័យ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​​ម្សិល​មិញ​នេះ។

 

កីឡាករ​ វង្ស ណយ ប្រកួត​កន្លង​មក​

ចាប់​ផ្ដើម​​​ត្រឹម​ទឹក​ទី​ ១ ​​កីឡាករ​កម្ពុជា​ វង្ស ណយ និង​ជើង​ខ្លាំង​ថៃ  Daw Prakkay បើក​ការ​វាយ​សម្រុក​​គ្នា​យ៉ាង​ខ្លាំង​ប្រៀប​ដូច​ជា​​មាន​គំនុំ​យូរ​ណាស់​មក​ហើយ​ ប៉ុន្តែ​​ក្នុង​ទឹក​ទី​មួយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ វង្ស ណយ​ ត្រូវ​បាន​កីឡាករ​ថៃ​កាច់​ផ្ដួល​​ជា​ច្រើន​លើក។

 

​ឈាន​ចូល​ទឹក​ទី ២ ​កីឡាករ​កម្ពុជា​បាន​បើក​​ការ​វាយ​សម្រុក​វិញ​​តាម​រយៈ​កណ្ដាប់​ដៃ​ និង​ផ្លែ​កែង​របស់​ខ្លួន​រំពេច​នោះ​ជើង​ខ្លាំង​ថៃ​  Daw Prakkay ត្រូវ​បាន​ វង្ស ណយ វាយ​មួយ​កែង​​ចំ​ចិញ្ចើម​​ខាង​ស្ដាំ​បណ្ដាល​ឲ្យ​សន្លប់​​ធំ​នៅ​លើ​សង្វៀន​តែ​ម្ដង៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា ​​​​​​​

មតិយោបល់