• 2015-05-06 13:10:09
  • វិភាគ

Neuer៖ ខ្ញុំ​នឹង​បង្ហាញ​ Messi ឲ្យ​ឃើញ​ថា ​អ្នកណា​ជា​ "ចៅហ្វាយ​”

  • 2015-05-06 13:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​លំដាប់​ពិភពលោក Manuel Neuer របស់​ក្រុម​ Bayern Munich ​បាន​បោះ​សម្ដី​ឲ្យ​​ខ្សែ​ប្រយុទ្ធ Lionel Messi ​របស់​ក្រុម FC Barcelona ថា ​​នឹង​ដឹង​ថា​អ្នកណា​ជា​ចៅហ្វាយ​យ៉ាង​ពិត​ប្រាកដ ខណៈ​ដែល​ក្រុម​​​ទាំង​ពីរ​ នឹង​ប៉ះ​គ្នា​ក្នុង​ការ​ប្រកួត​ UEFA Champions League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ជើង​ទី​១ ​នា​កីឡដ្ឋាន Camp Nou នៅ​យប់​ថ្ងៃ​ពុធ និង​បន្ថែម​ទៀត​ថា នឹង​ធ្វើ​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ ស្ងាត់​ឈឹង​តែ​ម្ដង។

 

 

 

កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ Neuer បាន​ប្រាប់​ដល់​ L'Equipe ​ថា៖ "ខ្ញុំ​គោរព​ដល់​ Messi ណាស់ នូវ​សមិទ្ធផល​​ជា​ច្រើន​ ដែល​គាត់​ធ្លាប់​​ជោគជ័យ​ ប៉ុន្តែ​យើង​នឹង​ដឹង​ថា អ្នកណា​ជា​ចៅហ្វាយ​​ ពេល​យើង​ជួប​គ្នា​នៅ​លើ​ទីលាន។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គាត់​ស្ងាត់​ឈឹង ដូច​ការ​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ​ក្នុង​ការ​ប្រកួត​យប់​ថ្ងៃ​ពុធ​នេះ"។

 

Neuer និង Messi ទទួល​រង្វាន់​ កាល​ពី​ប្រកួត World Cup 2014

 

Bayern ​ធ្លាប់​បំបាក់ Barca ទាំង​ពីរ​ជើង​​ដោយ​លទ្ធផល​ ៧-០ ក្នុង​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ដូច​គ្នា កាល​ពី​២​ឆ្នាំ​មុន ប៉ុន្តែ​ Neuer ​បាន​លើក​ឡើង​ថា​ការ​ប្រកួត​នេះ មិន​ងាយ​ស្រួល​ដូច​មុន​ទេ ហើយ​អាច​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​តាន​តឹង។

 

អ្នកចាំទី​វ័យ​២៩​ឆ្នាំ​រូប​នេះ ​​បាន​និយាយ​​ថា៖ "ការ​ប៉ះ​ Barcelona ដូច​ជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ។ យើង​ធ្លាប់​ឈ្នះ​ពួកគេ​យ៉ាង​ចាស់​ដៃ កាល​ពី​២​ឆ្នាំ​មុន ប៉ុន្តែ​ឥឡូវ​គ្រប់​យ៉ាង​មាន​ការ​ប្រែ​ប្រួល។ បច្ចុប្បន្ន​នេះ ពួកគេ​គ្មាន​របួស​ ហើយ Messi ក៏​កំពុង​តែ​ឡើង​ជើង ខណៈ​ដែល​យើង​នឹង​អវត្តមាន​កីឡាករ​ឆ្នើម​ច្រើន​ទៀត។ យើង​ដឹង​ថា យើង​នឹង​ជួប​ការ​ប្រកួត​ដ៏​តាន​តឹង ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​យើង​នឹង​មាន​ឱកាស​ច្រើន"៕

 

ចុះ​ប្រិយ​មិត្ត​យល់​ថា Neuer អាច​ធ្វើ​ឲ្យ​ Messi ស្ងាត់​ឈឹង​បាន​មែន ឬ​អត់?

 

-ចុចអាន៖ Messi ក្លាយជា Iron Man ​ក្នុង​ពាណិជ្ជកម្ម​ថ្មី

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ goal.com

មតិយោបល់