• 2015-05-04 21:33:03
  • ប្រដាល់

អីយ៉ា! ពេជ្រ សីហា មាន​​តារា​សម្តែង​ដ៏​សិចស៊ី​ទៅ​គាំទ្រ​ដល់​សង្វៀន​ទៀត

  • 2015-05-04 21:33:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ពូកែ​ប្រើ​កណ្តាប់​ដៃ​ ពេជ្រ សីហា​ពិត​ជា​មាន​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង​សម្រាប់​ការ​ឡើង​សង្វៀន​កាល​ពី​យប់​មិញ​ដោយ​សារ​មាន​តារា​សម្តែង​​ស្រី​សិចស៊ី​ម្នាក់​បាន​ទៅ​គាំទ្រ​ដល់​សង្វៀន​ប្រកួត​តែ​ម្តង។

ពេជ្រ សីហា ថត​ជា​មួយ អាលីយ៉ា

ទាក់ទង​នឹង​លេច​មុខ​តារា​ស្រី​ទៅ​គាំទ្រ​ដល់​សង្វៀន​នេះ ពេជ្រ សីហា​បាន​ឲ្យ​ដឹង​ថា ពិត​ជា​មាន​​តារា​សម្តែង​​ស្រី​ម្នាក់​ទៅ​គាំទ្រ​មែន​នៅ​ពេល​រូប​គេ​ឡើង​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​កាល​ពី​យប់​មិញ។ តារា​ស្រី​ម្នាក់​នេះ​​ឈ្មោះ អាលីយ៉ា​ដែល​ជា​អ្នក​សិល្បៈ​ដ៏​ល្បី​ និង​សិចស៊ី​ម្នាក់។

 

សីហា​បញ្ជាក់​ថា រូប​គេ​បាន​ស្គាល់​រាប់​អាន​អាលីយ៉ា​​រយៈ​ពេល​ប្រហែល​ជា​កន្លះ​ឆ្នាំ​ហើយ​គឺ​នៅ​ពេល​រូប​គេ​បាន​ទៅ​មើល​ការ​ប្រកួត​ក្នុង​ទ្រុង​របស់​សង្វៀន​បាយ័ន​ ហើយ​ក៏​បាន​ស្គាល់​គ្នា​នៅ​ពេល​តារា​ស្រី​រូប​នេះ​ទៅ​មើល​ការ​ប្រកួត​ដែរ។ រូប​គេ​បាន​រាប់​អាន​គ្នា​ដូច​ជា​បង​ប្អូន ដូច្នេះ​ហើយ​ទើប​បាន​ជា​នាង​ទៅ​​គាំទ្រ​ដល់​សង្វៀន​តែ​ម្តង។

 

កាល​ពី​យប់​មិញ​តារា​សម្តែង អាលីយ៉ា​បាន​ទៅ​គាំទ្រ​ពេជ្រ សីហា​ដល់​សង្វៀន​ប្រកួត​ និង​បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​នៅ​ពេល​រូប​គេ​នៅ​ជា​មួយ​​តារា​ប្រដាល់​ម្នាក់​នេះ​ ព្រម​ទាំង​បាន​សរសេរ​ថា គាំទ្រ​កីឡា​ខ្មែរ។ កាល​ពី​យប់​មិញ ពេជ្រ សីហា​ បាន​ប្រកួត​ឈ្នះ​កីឡាករ​ថៃ​ដោយ​ពិន្ទុ៕

 

អាលីយ៉ា បង្ហោះ​រូប​កាល​ពី​យប់​មិញ

អាលីយ៉ា មើល ពេជ្រ សីហា ត្រៀម​ខ្លួន

 

អត្ថបទ៖ ជាន ចាន់រ៉ា​ រូបថត៖ សីហា និង​អាលីយ៉ា

មតិយោបល់