- 2015-04-28 22:53:46
- ប្រវត្តិ
មើល គូស្នេហ៍អ្នកកីឡាទាំង៥គូទើបភ្ជាប់ពាក្យថ្មីៗ
- 2015-04-28 22:53:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើល គូស្នេហ៍អ្នកកីឡាទាំង៥គូទើបភ្ជាប់ពាក្យថ្មីៗ
ចន្លោះមិនឃើញ
កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាមួយចំនួនបានភ្ជាប់ពាក្យរួចរាល់ និងគ្រោងរៀបការនាពេលខាងមុខ ប៉ុន្តែពេលនេះ Sabay សូមលើកយកគូស្នេហារបស់អ្នកកីឡាចំនួន៥គូដែលលេចធ្លោ និងចាប់អារម្មណ៍ខ្លាំងសម្រាប់ចំណងស្នេហ៍របស់ពួកគេ។
១- សាយ ពិសិដ្ឋ និង ងួន ចាន់បូរមី ខ្សែការពារជម្រើសជាតិកម្ពុជា និងក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ សាយ ពិសិដ្ឋបានភ្ជាប់ពាក្យជាមួយកីឡាការិនីសីប៉ាក់តាក្រជម្រើសជាតិកម្ពុជា ងួន ច័ន្ទបូរមីកាលពីឆ្នាំ២០១៤។ ពួកគេទាំងពីរនាក់ដែលគ្រោងរៀបការចុងឆ្នាំនេះជាអ្នកកីឡាដូចគ្នា និងបង្កើតចំណងស្នេហ៍តាមរយៈសកម្មភាពកីឡារយៈពេលយ៉ាងយូរមុនពេលសម្រេចភ្ជាប់ពាក្យ។
សាយ ពិសិដ្ឋ និងគូដណ្តឹង
២- ងួន មករា និង នី សំណាង ម្ចាស់មេដាយសំរឹទ្ធទ្វីបអាស៊ីកីឡាការិនី នី សំណាង បានភ្ជាប់ពាក្យនឹងកីឡាករតេក្វាន់ដូជម្រើសជាតិកម្ពុជា ងួន មករា កាលពីខែមករា ដើមឆ្នាំ២០១៥ និងគ្រោងរៀបការចុងឆ្នាំនេះ។ ពួកគេទាំងពីរនាក់ជាអ្នកកីឡាចំបាប់ជម្រើសជាតិដូចគ្នា ហើយចំណងស្នេហ៍ក៏កើតឡើងតាមរយៈកីឡាដែរ។
៤- រស់ សំអឿន និង យូ បូរមី រស់ សំអឿនជាខ្សែបម្រើការពាររបស់ក្លិបបឹងកេតអង្គរ និងក្រុមជម្រើសជាតិU-23 កម្ពុជាបានភ្ជាប់ពាក្យនឹងកញ្ញា យូ បូរមីកាលពីខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ។ ពួកគេទាំងពីរមិនមែនជាអ្នកកីឡាដូចគ្នាទេ ប៉ុន្តែចំណងស្នេហ៍កើតឡើងដោយសារភាគីខាងស្រីចូលចិត្តកីឡា។ តាមរយៈមិត្តភ័ក្តិដែលនាំទៅទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិដែលជាឱកាសធ្វើឲ្យ បូរមីស្គាល់តារាលេខ២៦ និងកើតជាចំណងស្នេហ៍។
៥- ផានី អ៊ីរដ្ឋា និង គូដណ្ដឹង ផានី អ៊ីរដ្ឋា ដែលមានប្រភពចេញជាឈុតយុវជន U-19 របស់ខេត្តស្វាយរៀងក្នុងឆ្នាំ ២០០៩ និងបន្ទាប់មកចូលលេងក្នុងឈុតធំ និងជាសមាជិកជម្រើសជាតិកម្ពុជាបានភ្ជាប់ពាក្យជាមួយគូដណ្តឹងកាលពីពេលថ្មីៗនេះ។ អ្នកទាំងពីរបានសិក្សាស្វែងយល់គ្នារយៈពេលជាយូរមកហើយ មុនពេលសម្រេចឲ្យអ្នកមានគុណចូលតាមផ្លូវច្បាប់ដើម្បីភ្ជាប់ពាក្យ៕
ផានី អ៊ីរដ្ឋា និងគូដណ្តឹង
អត្ថបទ៖ ជាន ចាន់រ៉ា រូបថត៖ FB របស់កីឡាករ