• 2015-04-27 23:13:37
  • ប្រដាល់

​បេក្ខភាព​ដណ្ដើម​ខ្សែ​ក្រវាត់​​ដូច​គ្នា តែ​ កែវ រំចង់​ បាន​តម្លៃ​ខ្លួន​​ច្រើន​ជាង​៣​នាក់​ទៀត

  • 2015-04-27 23:13:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាបាវ ដែល​មាន​​ប្រាក់​រង្វាន់​៥​ពាន់​​ដុល្លារ​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ដែល​​មាន​កីឡាករ​កម្ពុជា​ ៤​ រូប ​​និង​កីឡាករ​​ថៃ​ ៤​ រូប។ ​​ក្នុង​​ចំណោម​កីឡាករ​​ ៨ នាក់​នេះ​ Sabay សូម​លើក​យក​តែតម្លៃ​ខ្លួន​​កីឡាករ​កម្ពុជា​​​មក​និយាយ​ប៉ុណ្ណោះ។   កែវ រំចង់​៖ អ្នក​ប្រដាល់​រូប​នេះ​​បាន​ឲ្យ​ដឹង​ថា លោក​​​ទទួល​បាន​តម្លៃ​ខ្លួន​​​ក្នុង​​មួយ​ប្រកួត ​ប្រសិន​បើ​ប្រកួត​​ឈ្នះ​​ទទួល​បាន ៥០០​ដុល្លារ​អាមេរិក ​​ប៉ុន្តែ​បើ​​ចាញ់​​ទទួល​បាន​​ ៤៥០​ដុល្លារ​អាមេរិក។  

កែវ រំចង់​ កំពុង​ថ្វាយ​បង្គំ​គ្រូ​

  ឡុង សុភី ៖ អ្នក​ប្រដាល់​ជំនាញ​ជង្គង់ ឡុង សុភី បាន​ប្រាប់​ឲ្យ​ដឹង​ថា ​រូប​គេ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ចំនួន​ ៤០០ ដុល្លារ​អាមេរិក​ ពេល​ប្រកួត​ឈ្នះ​ ប៉ុន្តែ​ប្រសិន​​បើ​ចាញ់​វិញ​ទទួល​បាន​៣៥០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ប្រកួត។ ចំណែក​ពីរ​​នាក់​ទៀត​គឺ ម៉ឺន សុភា និង វង្ស ណយ ក៏​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ស្មើ​ ឡុង សុភី ដែរ។  

កីឡាករ​ ឡុង សុភី

  តម្លៃ​ខ្លួន​កីឡាករ​​កម្ពុជា​​ទាំង ៤ នាក់​ខាង​លើ​​នឹង​ផ្ដល់​ជួន​​រៀងរាល់​ពេល​ប្រកួត​ចប់។ ចំណែក​ប្រាក់​​រង្វាន់​ដែល​បាន​ទៅ​ជើង​ឯក​ចំនួន ៥០០០ ដុល្លារ​អាមេរិក​ និង​លេខ​បន្ទាប់​ៗ ​មិន​ទាក់​ទងនឹង​ប្រាក់​តម្លៃ​ខ្លួន​​​​​ឡើយ​​គឺ​​កម្មវិធី​​​ផ្ដល់​ជួន​តាម​ការ​គ្រោង​ទុក៕  

កីឡាករ​ វង្ស ណយ

ម៉ឺន សុភា (បង្គោល​ក្រហម)​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា ​

​​

មតិយោបល់