- 2014-09-16 16:40:10
- ប្រដាល់
យល់ព្រមអត់ អេភូថង ឈប់ឲ្យកូនស្រី អេ យ៉ានុតឡើងប្រដាល់?
- 2014-09-16 16:40:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់ព្រមអត់ អេភូថង ឈប់ឲ្យកូនស្រី អេ យ៉ានុតឡើងប្រដាល់?
ចន្លោះមិនឃើញ
កីឡាការិនីដែលកំពុងស្នងតំណែងឪពុកកញ្ញា អេ យ៉ានុតភូថង ត្រូវបានឪពុកម្តាយលែងឲ្យប្រដាល់ទៀតហើយ ស្របពេលដែលសាមីខ្លួនហាក់នៅពេញចិត្តខ្លាំង និងមិនទាន់ចង់ដើរចេញពីសង្វៀនឈឺខ្លួននៅឡើយ។
អ្នកស្រី សាំង សុម៉ាលី ម្តាយរបស់អេ យ៉ានុតភូថងហៅយ៉ានុតបានប្រាប់ថា៖ «ឥឡូវប៉ាវាលែងឲ្យ យ៉ានុត ឡើងប្រដាល់ហើយ ពីព្រោះកូនស្រីមានតែមួយ គួរតែខិតខំរៀនសូត្រ និងចាប់អាជីពអ្វីផ្សេង»។
អ្នកស្រីបន្តទៀតថា អ្នកស្រីពិតជាចង់ឲ្យកូនស្រីរបស់ខ្លួនឡើងប្រដាល់ទៀតដោយសារតែបច្ចុប្បន្នមានកីឡាការិនីជាស្ត្រីតិចតួច ហើយណាមួយចង់ឲ្យគេគ្រប់គ្នាបានដឹងថាស្ត្រីខ្មែរមានភាពក្លាហាន រឹងមាំ ហ៊ានប្រយុទ្ធមិនចាញ់បុរសនោះទេ។
កីឡាការិនី អេ យ៉ានុត
យ៉ាងណាក្ដី អ្នកស្រីបន្ថែមថា មិនហ៊ានធ្វើការជំទាស់នឹងចិត្តស្វាមីនោះទេ ពីព្រោះកូនស្រីមានតែមួយ ប៉ុន្តែបើកូនប្រុសវិញ អ្នកស្រីជំទាស់ដាច់ខាតតែម្ដង។
ងាកទៅស្ដាប់យុវតី អេ យ៉ានុតវិញបានបានប្រាប់ថា៖ «អត់ចង់ឈប់ទេ ខ្ញុំចង់ឡើងវ៉ៃទៀត តែប៉ាអត់ឲ្យឡើងវ៉ៃ»។
ទោះជាយ៉ាងណា លោក អេ ភូថងជាឪពុកបានបញ្ជាក់យ៉ាងច្បាស់ថា ៖ «ខ្ញុំមិនមែនឲ្យកូនស្រីឈប់ប្រកួតរហូតនោះទេគឺចង់ឲ្យកូនឈប់សម្រាកមួយរយៈសិន ហើយចាំដល់ពេលគ្រប់អាយុ ប្រហែល១៧ ទៅ១៨ឆ្នាំ ខ្ញុំនឹងឲ្យឡើងប្រកួតវិញ»។
អតីតអ្នកប្រដាល់ល្បីលោកបន្ថែមថា បច្ចុប្បន្នលោកឲ្យកូនស្រីរៀនអ៊ុតសក់ជាមួយបងប្អូនជីដូនមួយ និងបន្តការរៀនសូត្ររបស់គេជាធម្មតា ប៉ុន្តែឲ្យសម្រាកពីប្រដាល់មួយរយៈសិនប៉ុណ្ណោះ។
អេ យ៉ានុតភូថង អាយុ១៦ឆ្នាំធ្លាប់ឡើងប្រកួតបាន២៧ដង ក្នុងនោះចាញ់៤ ស្មើ២ និងឈ្នះ២១ដង ហើយធ្លាប់ផ្ដួលដៃគូឲ្យសន្លប់៣ដង។ ការឡើងប្រកួតដំបូងនៅប៉ុស្តិ៍បាយ័ន យុវតី រូបនេះមិនធ្លាប់ទទួលបានការហ្វឹកហាត់ពីឪពុកនោះទេ ប៉ុន្តែនាងបានបង្កការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានផ្ដួលដៃគូឲ្យសន្លប់ក្នុងទឹកទី៣៕
សម្រាប់លោកអ្នកចង់ឲ្យ អេ យ៉ានុតបន្តការប្រកួត ឬយ៉ាងណា?
អត្ថបទ៖ អៀង សូទ្រី