• 2015-04-13 15:58:06
  • ប្រដាល់

​មួយ​កែង​របស់ ​វង្ស ណយ​ ​ធ្វើ​ឲ្យ​កីឡាករ​ថៃ​​ Tilek ដេក​ស្អាត​​ទឹក​ទី២​

  • 2015-04-13 15:58:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វង្ស ណយ​​ បាន​ប្រើ​កែង​​​ផ្ដួល​​កីឡាករ​ថៃ Tilek Pithak ​ឲ្យ​សន្លប់​ធំ​​ក្នុង​​ទឹក​ទី ២ ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​​ដណ្ដើម​​ខ្សែក្រវាត់​ខារ៉ាបាវ​ដែល​មាន​ទឹក​ប្រាក់​ ៥ពាន់​ដុល្លារ​​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​កាល​​ពី​​ល្ងាច​​ម្សិលមិញ​នេះ។

 

 

​​ក្នុង​​ទឹក​ទី ១ កូន​នាគ​ វង្ស ណយ និង Tilek ​ហាក់​មិន​ទាន់​ប្រឹងប្រែង​ក្នុង​ការ​ប្រកួត​ដូច​គ្នា​​ ព្រោះ​ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​ដូច​ដែល​អ្នក​ប្រដាល់​ដទៃ​ធ្លាប់​បាន​ធ្វើ​កន្លង​មក​។ តែ​ឈាន​ដល់​ទឹក​ទី ២ Tilek Pithak ​ បាន​​ធ្វេសប្រហែស​ដែល​ជា​ឱកាស​សម្រាប់​អ្នក​ប្រដាល់​កម្ពុជា​ប្រើ​មួយ​កែង​ធ្វើ​ឲ្យ​​​កីឡាករ​ប្រដាល់​ថៃ​រូប​នេះ សន្លប់​​ធំ​ត្រឹម​ទឹក​ទី ២។

 

ជាមួយ​គ្នា​នោះ​​អ្នក​លេង​កណ្ដាប់ដៃ​​ ម៉ឺន សុភា បាន​បាត់​បង់ ៣ ពិន្ទុ​ក្រោម​ស្នា​ដៃ​​ជើង​ខ្លាំង​​កម្ពស់​ខ្ពស់​ថៃ Rareung Lukchampachai ។ ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់ ៥ ទឹក ​​​​អាជ្ញាកណ្ដាល​បាន​​កាត់​សេចក្ដី​ឲ្យ​ ម៉ឺន សុភា ចាញ់ Rareung Lukchampachai ដោយ​ពិន្ទុ។

 

ខាង​ក្រោម​ជា​វីដេអូ​​ វង្ស ណយ ​ផ្ដួល Tilek Pithak ក្នុង​ទឹក​ទី​ពីរ ៖​

 

 

អត្ថបទ៖​ ស្រី សុវណ្ណដារ៉ា ​​​​

មតិយោបល់
អត្ថបទថ្មី