• 2015-04-10 20:57:16
  • ប្រវត្តិ​​

កីឡាករ​១០​នាក់​លេង​ឱ្យ​១​ក្រុម​ តែ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ

  • 2015-04-10 20:57:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ​បាន​រក​គ្រាប់​បាល់​ទី​៣០០​របស់​ខ្លួន​ឃើញ​ហើយ​នៅ​ Real Madrid ​ខណៈ​ដែល​ពេល​នេះ​រូប​គេ​កំពុង​តែ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Real ។

 

ចុះ​បើ​និយាយ​ពី​កីឡាករ​ដែល​លេង​តែ​មួយ​ក្រុម​ហើយ​រក​គ្រាប់​បាល់​បាន​ច្រើន​វិញ តើ​មាន​កីឡាករ​ណា​ខ្លះ​ទៅ? មក​មើល​ខាង​ក្រោម​នេះ ​ប្រិយមិត្ត​នឹង​បាន​យល់​ច្បាស់​ហើយ៖

 

 

 

១. Pele រក​បាន​១០៨៨​គ្រាប់​ពេល​លេង​នៅ​ក្លិប Santos ​អំឡុង​ឆ្នាំ​១៩៥៦ ​ដល់​១៩៧៤​

 

 

 

២. Gerd Muller ​រក​បាន​៥៧៣​គ្រាប់ ពេល​លេង​នៅ​ក្លិប Bayern Munich ​អំឡុង​ឆ្នាំ​១៩៦៤​ ដល់​១៩៧៩

 

 

៣. Josef  Bican ​រក​បាន​៥៣៤​គ្រាប់ ពេល​លេង​នៅ​ក្លិប Slavia Prague ​អំឡុង​ឆ្នាំ​១៩៣៧ ​ដល់​១៩៤៨

 

 

៤. Jimmy McGrory ​រក​បាន​៥២២​គ្រាប់ ពេល​លេង​នៅ​ក្លិប Celtic ​អំឡុង​ឆ្នាំ​១៩២២​ ដល់​១៩៣៧

 

 

៥. Uwe Seeler ​រក​បាន​៥០៧​គ្រាប់​ ពេល​លេង​នៅ​ Hamburg ​អំឡុង​ឆ្នាំ​១៩៥៣ ​ដល់​១៩៧២

 

 

៦. Eusebio ​រក​បាន​៤៧៤​គ្រាប់ ពេល​លេង​នៅ​ Benfica ​អំឡុង​ឆ្នាំ​១៩៦០​ដល់​១៩៧៥

 

 

៧. Zico ​រក​បាន​៤០១​គ្រាប់​ ពេល​លេង​នៅ Flamengo ​អំឡុង​ឆ្នាំ​១៩៧១​ដល់​១០៨៣​និង​ ១៩៨៥​ ដល់​១៩៨៩

 

 

៨. Lionel Messi ​រក​បាន​៣៩៨​គ្រាប់​ ពេល​លេង​នៅ Barcelona ​តាំង​ពី​ឆ្នាំ​២០០៤​ រហូត​ដល់​បច្ចុប្បន្ន ហើយ​អាច​លើស​ពី​នេះ ​ព្រោះ​មិន​ទាន់​ឈប់​លេង

 

 

៩. Willy van der Kuijlen ​រក​បាន​៣៩៤​គ្រាប់ ពេល​លេង​នៅ PSV ​អំឡុង​ឆ្នាំ​១៩៦៤​ដល់​ ១៩៨១

 

 

១០. Dixie Dean ​រក​បាន​៣៨៣​គ្រាប់​ ពេល​លេង​នៅ Everton ​អំឡុង​ឆ្នាំ​១៩៥២​ ដល់​១៩៣៧

 

​​

 

ចុចអាន៖៣០០​គ្រាប់​របស់ Ronaldo ​នៅ Real ​រក​បាន​ដោយ​របៀប​ណា​ខ្លះ?

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

មតិយោបល់
អត្ថបទថ្មី