• 2015-04-06 23:19:43
  • ប្រដាល់

បឺត​ ខាំ​ ឡើង​សង្វៀន​ប៉ះ​កូរ៉េ​ដើម្បី​កំណត់​វាសនា​​ជា​អ្នក​ប្រដាល់

  • 2015-04-06 23:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ បឺត ខាំ​ នឹង​ឡើង​សង្វៀន​​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​មកពី​កូរ៉េ​​ដើម្បី​ចង់​ដឹង​ពី​​​ជើង​របស់​ខ្លួន​ដែល​ទើប​ជា​ពី​របួស​​ក្នុង​ព្រឹត្តិការណ៍​ K1 ​នៅ​លើ​ទឹក​ដី​ប្រទេស​ជប៉ុន​នា​ថ្ងៃ​ទី​១២ ​​ខែ​មេសា​​ ឆ្នាំ ២០១៥ ។

 

បឺត ខាំ​ បាន​ឲ្យ​ដឹង​ថា​ ​​ឡើង​​សង្វៀន​លើក​​នេះ​ដោយ​សា​ចង់​ដឹង​សមត្ថភាព​ជើង​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​​ក្រោយ​​ជា​​ពី​របួស​ដោយ​សា​ដាច់​សរសៃ​ពួរ​ជង្គង់​​ និង​​​​​​ខកខាន​ការ​ប្រកួត​ជា​ច្រើន​ខែ​។ ​​ថ្ងៃ​ឡើង​សង្វៀន​ជា​ថ្ងៃ​ដឹង​ពី​អនាគត​របស់​គេ​ក្នុង​អាជីព​​ជា​អ្នក​​ប្រដាល់​​។​​ ប្រសិន​បើ​រូ​ប​គេ​អាច​ទាត់​បាន​ដូច​ពី​មុន​គេ​នឹង​ឡើង​សង្វៀន​នៅ​ស្រុក​ខ្មែរ​វិញ​នា​ឆ្នាំ​ក្រោយ។

 

អ្នក​ប្រដាល់​​មកពី​ខេត្ត​កំពង់​ឆ្នាំង​បាន​បន្ត​ទៀត​ថា​ ​​​ឡើង​សង្វៀន​វិញ​នៅ​ថ្ងៃ​ខាង​មុខ​​នេះ​រូប​គេ​នឹង​ទាត់​ឲ្យ​អស់​ពី​កម្លាំង​កាយ​​​ដើម្បី​ឲ្យ​ប្រាកដ​​ពី​ប្រសិទ្ធភាព​ជើង​របស់​គេ​ថា​តើ​ដូច​ដើម​ឬ​យ៉ាង​ណា។ «ខ្ញុំ​នឹង​ទាត់​​ឲ្យ​បាក់​ជើង​ចោល​បង ​​ហើយ​បើ​សិន​មិន​អី​ខ្ញុំ​នឹង​ត្រឡប់​មក​ប្រលូក​ក្នុង​វិស័យ​​ប្រដាល់​ម្ដង​ទៀត​នៅ​ស្រុក​យើង ហើយ​បើក​ក្លិប​​បង្ហាត់​ប្រដាល់​មួយ​​នៅ​ស្រុក​កំណើត​​​​»។

 

សម្រាប់​ការ​ប្រកួត​នៅ​ប្រទេស​ជប៉ុន​​ខាង​មុខ​នេះ​ បឹត ខាំ​មិន​សង្ឃឹម​ខ្ពស់​ទេ​ដោយ​សា​មិន​បាន​ហាត់​ពេញ​ល្អ​ ​ព្រោះ​ជាប់​រវល់​បង្ហាត់​ដល់​​ក្មេង​ៗ​នៅ​ជប៉ុន​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ​ និង​​អាច​ហាត់​បាន​ត្រឹម​រត់​ចម្ងាយ​​១០​ទៅ​១៥​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ម្យ៉ាង​ទៀត​រូប​គេ​ក៏​មិន​បាន​ដឹង​ពី​ប្រវត្តិ​នៃ​ការ​ប្រកួត​របស់​ដៃ​គូ​ដែរ។

 

អ្នក​ប្រដាល់​ដៃ​រហ័ស​ បឺត​ ខាំ បាន​ប្រាប់​ទៀត​ថា​​ ភាព​រហ័ស​ក្នុង​ការ​គេច​នឹង​បន្ត​ប្រើ​ ប៉ុន្តែ​​​ជំនាញ​ប្រើ​កណ្ដាប់​ដៃ​អាច​​នឹង​បន្ថយ​ ​ពី​​​ព្រោះ​ចង់​ទាត់​ឲ្យ​​បាន​ច្រើន​ជាង​​ប្រើ​ដៃ។

 

ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ K1 ​នោះ​មាន​កីឡាករ​ប្រដាល់​ចំនួន​១២​គូ​ហើយ​ប្រកួត​ជា​ប្រភេទ​សេរី​​តែ​ហាម​មិន​ឲ្យ​ប្រើ​ជង្គង់ ​និង​កែង​ទេ។ ​កីឡាករ​មក​ពី​បណ្ដា​ប្រទេស​លើ​ពិភពលោក​ចំនួន​ ១១ នាក់​​​សុទ្ធ​សឹង​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​នៅ​ក្នុង​​ប្រទេស​របស់​គេ៕

 

អត្ថបទ ៖ ស្រី​ សុវណ្ណដារ៉ា​​​​​​​

​​​

​​

​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី