- 2015-03-31 16:03:42
- ប្រដាល់
វីដេអូ បឹត ខាំ ហ្វឹកហាត់ត្រៀមឡើងសង្វៀនប៉ះ កូរ៉េ ថ្ងៃទី១២ ខែមេសា
- 2015-03-31 16:03:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ បឹត ខាំ ហ្វឹកហាត់ត្រៀមឡើងសង្វៀនប៉ះ កូរ៉េ ថ្ងៃទី១២ ខែមេសា
ចន្លោះមិនឃើញ
អ្នកប្រដាល់ល្បីឈ្មោះ បឹត ខាំ គ្រោងឡើងសង្វៀនជាថ្មីនាថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៥ខាងមុខនេះដោយត្រូវកីឡាករកូរ៉េនៅលើទឹកដីប្រទេសជប៉ុន បន្ទាប់ពីបាត់មុខយូរពីពិភពប្រដាល់។ ទោះបីជាកីឡាករកម្ពុជារូបនេះបាត់មុខពីសង្វៀនប្រដាល់ក្រោយរបួសជើងដោយសារកីឡាករប្រេស៊ីលរយៈពេលជាង២ឆ្នាំហើយក្តី ក៏រូបគេមិនទៅណាឆ្ងាយពីសង្វៀនប្រដាល់ឡើយ។
រយៈពេលប៉ុន្មានខែកន្លងទៅនេះ បឹត ខាំ បានទៅបង្ហាត់ប្រដាល់ និងហ្វឹកហាត់នៅប្រទេសជប៉ុន។ ថ្មីៗនេះ កីឡាករមកពីខេត្តកំពង់ឆ្នាំងខ្លាំងខាងប្រើកណ្តាប់ដៃរូបនេះបានបង្ហោះវីដេអូខ្លីមួយបង្ហាញពីការហ្វឹកហាត់របស់គេនៅប្រទេសជប៉ុន និងប្រាប់ថា រូបគេនឹងប្រកួតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៥ខាងមុខនេះហើយ។ Sabay មិនអាចទាក់ទងសាមីខ្លួនដើម្បីបញ្ជាក់ជុំវិញការប្រកួតនេះបានទេ ប៉ុន្តែកីឡាករបារាំង Derek ដែលបានទៅប្រទេសជប៉ុនជាមួយបានប្រាប់ថា បឹត ខាំ នឹងប៉ះកីឡាករកូរ៉េ៕
នេះវីដេអូ ហ្វឹកហាត់របស់ បឹត ខាំ
អត្ថបទ៖ ជាន ចាន់រ៉ា