• 2015-02-12 18:09:08
  • ប្រដាល់

ស៊ន ដាវីន​បារម្ភ​ខ្លាំង​ពេល​ឃើញ​ វ៉ន វីវ៉ា​ប៉ះ​ជើង​ខ្លាំង​ថៃ

  • 2015-02-12 18:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា​របស់​កីឡាករ​ប្រដាល់ វ៉ន វីវ៉ា​ គឺ​អ្នក​ស្រី ស៊ន ដាវីន​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាំង​សម្រាប់​ការ​ប្រកួត​ក្នុង​ទ្រុង​ជា​លើក​ដំបូង​របស់​ប្តី​ដែល​ប្រឈម​នឹង​ជើង​ខ្លាំង​ម្ចាស់​ផ្ទះ​ថៃ​ក្នុង​ព្រឹត្តិការណ៍ Full Metal Dojo នា​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​នេះ។

វ៉ន វីវ៉ា និង ស៊ន ដាវីន (រូបថត ស៊ន ដាវីន)

 

ស៊ន ដាវីន​បាន​ប្រាប់​ថា អ្នក​ស្រី​ទើប​តែ​ដឹង​​រឿង​​ចេញ​ទៅ​ប្រកួត​របស់​ប្តី​ក្នុង​ប្រទេស​ថៃ​នៅ​ពេល​រូបភាព​ផ្គូផ្គង​រវាង​កីឡាករ​ទាំង​ពីរ​ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម Facebook ហើយ។ «ខ្ញុំ​ទើប​នឹងដឹង​​ម្សិល​មិញ​ដែរ»។ ស៊ន ដាវីន​បាន​និយាយ​ និង​​បញ្ជាក់​ថា ​អត់​បាន​ដឹង​មុន​ពី​ការ​ផ្គូផ្គង​នេះ​ទេ។

 

កីឡា​ការិនី​តេក្វាន់ដូ​រូប​នេះ​ប្រាប់​ថា នាង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ជាង​មុន​ៗ​ដោយ​សារ​នេះ​ជា​លើក​ទី​មួយ​របស់ វ៉ន វីវ៉ា​ដែល​ត្រូវ​ប្រកួត​ក្បាច់​គុន​ចម្រុះ​ និង​ប៉ះ​ដៃ​គូ​ខ្លាំង​ថែម​ទៀត។ «ខ្ញុំ​បារម្ភ​ខ្លាំង​ណាស់​ ព្រោះ​គាត់​មិន​ធ្លាប់​វ៉ៃ​ក្នុង​ទ្រុង បើ​វ៉ៃ​ប្រដាល់​សេរី​ ខ្ញុំ​មិន​សូវ​បារម្ភ​ទេ តែ​លើក​នេះ​បារម្ភ​ខ្លាំង ហើយ​គាត់​ក៏​ទើប​នឹង​ហាត់​ដែរ»។

 

វ៉ន វីវ៉ា​នឹង​ប្រកួត​ជា​មួយ​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​ជើង​ចាស់​ថៃ Jomhod Kiatadisak ដែល​មាន​រហស្សនាម​«​ស្តេច​លើ​សង្វៀន​ ឬ King of the Ring»​នា​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ខាង​មុខ​នេះ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រុង Full Metal Dojo។ សព្វ​ថ្ងៃ​កីឡាករ​កម្ពុជា​រូប​នេះ​កំពុង​ហ្វឹកហាត់​នៅ​ក្លិប Afighter ដែល​មាន​លោក ហ៊ុន ចាន់រាជ ជា​គ្រូ​បង្ហាត់។

 

ចំណែង​កីឡាករ​កម្ពុជា ចាន់ ហេង ប៉ះ​កីឡាករ​ថៃ Phetsingkorn Srosirisuphathin និង​កីឡាករ ថៃ រិទ្ធី ប៉ះ​កីឡាករ​ស៊ុយអែត  Fabian Pettersson ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់