• 2015-02-06 16:31:42
  • ប្រដាល់

វ៉ន វីវ៉ា​ ជាប់​ថតស្ពតពាណិជ្ជកម្ម​ ​​​​អត់​ចូល​រួម​​​ប្រកួត​​​ស៊ីហ្គេម​

  • 2015-02-06 16:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​កីឡាករ កីឡា​ការិនី​ប្រដាល់​សាកល​ជម្រើស​ជាតិ​កម្ពុជា​ទាំង​១៦​នាក់​ដែល​ចេញ​ឈ្មោះ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ពុំ​ឃើញ​មាន​​ឈ្មោះ​អ្នក​ប្រដាល់​ វ៉ន វីវ៉ា​ ទេ ខណៈ​​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៣​កីឡាករ​រូប​នេះ​ជាប់​ឈ្មោះ។ តើ​​ហេតុ​អ្វី​បាន​ជា​រូប​គេ​មិន​មាន​ឈ្មោះ​ចូល​រួម​ការ​ប្រកួត​​កីឡា​​ស៊ីហ្គេម​ឆ្នាំ​២០១៥​នេះ?

 

ពាក់​ព័ន្ធ​នឹង​ចំណុច​នេះ​ជើង​ខ្លាំង​ប្រដាល់​សេរី វ៉ន វីវ៉ា​ មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បាន​ទេ ប៉ុន្តែ​ភរិយា​របស់​គេ​គឺ​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា ស៊ន ដាវីន បាន​ប្រាប់​ថា ប្តី​របស់​នាង​មិន​បាន​ដាក់​ពាក្យ​ចូល​​រួម​ជាមួយ​​ជម្រើស​ជាតិ​ដើម្បី​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​សិង្ហបុរី​ទេ។

កីឡាករ វ៉ន វីវ៉ា

 

ស៊ន ដាវីន បាន​ប្រាប់​ថា ៖«​គាត់​មិន​ដាក់​ពាក្យ​ទេ ឆ្នាំ​នេះ​គាត់​រវល់​ច្រើន មាន​ការងារ​ត្រូវ​ធ្វើ។ ចំពោះ​ការ​​ត្រៀម​ខ្លួន​វ៉ៃ​តាម​ទូរទស្សន៍​ក៏​អត់​ដែរ ប៉ុន្តែ​គាត់​ជាប់​ថត​ស្ពត​ពាណិជ្ជកម្ម​ច្រើន។ ខ្ញុំ​អត់​ដឹង​ច្បាស់​ដែរ​ថា គាត់​ថត​ស្ពត​អី​ខ្លះ ហើយ​ថត​ខ្សែ​ភាពយន្ត​ក៏​មាន​ខ្លះ​ដែរ»។

 

កីឡា​ការិនី​ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម​ឆ្នាំ​២០១៣​​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ស្ពត​អ្វី​ខ្លះ​​នោះ​ទេ​ដោយ​គ្រាន់​តែ​ប្រាប់​ថា ថត​ស្ពត​ពាណិជ្ជកម្ម​ច្រើន​ និង​ថត​ភាពយន្ត​ខ្លះ។

 

កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ​​នេះ វ៉ន វីវ៉ា ​បាន​​បង្ហោះ​រូប​ថត​មួយ​សន្លឹក​តាម​ Facebook ដោយ​បាន​សរសេរ​បញ្ជាក់​ថា ថត​ស្ពត​ឲ្យ​ថ្នាំ​គីណាល់។

 

អ្នក​ប្រដាល់​ល្បី​ឈ្មោះ វ៉ន វីវ៉ា​ បាន​ជាប់​ជម្រើស​ជាតិ​ប្រដាល់​សាកល​ក្នុង​ចំណោម​កីឡាករ​ទាំង​៦​នាក់​ និង​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​រយៈ​ពេល​៣​ខែ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​​ឡើយ​ពេល​​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​​ឆ្នាំ​២០១៣​នៅ​ប្រទេស​មីយ៉ាន់ម៉ា៕

 

វ៉ន វីវ៉ា (ស្រោម​ដៃ​ខៀវ) កាល​ប្រកួត​នឹង​កីឡាករ​ថៃ​កន្លង​មក

អត្ថបទ៖ ជាន ចាន់រ៉ា​

មតិយោបល់