• 2015-02-02 16:29:51
  • ប្រដាល់

ទិដ្ឋភាព អ៊ុំ ចំរើន​ បាន​ត្រឹម​ខក​ចិត្ត ​ខណៈ ពេជ្រ សីហា​ ញញឹម​បិទ​មាត់​មិន​ជិត

  • 2015-02-02 16:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់កម្ពុជា ​អ៊ុំ​ ចំរើន បានត្រឹម​​ខក​ចិត្ត​យ៉ាង​ខ្លាំង​ក្រោយ​ភាព​បរាជ័យ​ក្រោម​ស្នាដៃ អ្នក​ប្រដាល់​មាន​អំនួត​ Hor Kwanmoung ខណៈ​ ពេជ្រ​ សីហា បាន​យក​ឈ្នះ​អ្នក​ប្រដាល់​មកពី​អាមេរិក​ Warrin Stavone ​ដោយ​ពិន្ទុ។

នៅ​សង្វៀន​ស្ទឹង​មាន​ជ័យ​កាល​ពី​យប់​​ម្សិល​មិញ​ ​មាន​ការ​ប្រកួត​អន្តជាតិ​ចំនួន​ ២ គូ​ និង​ការ​ប្រកួត​មិត្ត​ភាព​កម្ពុជា​ចំនួន​ពីរ​គូ។ ដោយ​​ អ៊ុំ ចំរើន បាន​ចាញ់​ពិន្ទុ Hor Kwanmoung ក្រោយ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​​ប្រាំ​ទឹក។

 

ចំណែក​​ ពេជ្រ សីហា ​វិញ​បាន​ប្រើ​កណ្ដាប់​ដៃ​ និង​កែង​វាយ​លើ Warrin Stavone ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ទប់​ទល់​រហូត​ចៅ​ក្រម​សម្រេច​ចិត្ត​ឲ្យ​ ពេជ្រ​ សីហា​ ឈ្នះ​ពិន្ទុ​​ទាំង​ឯកច្ឆន្ទ។  ជាមួយ​គ្នា​នេះ​ដែរ​កីឡាករ​បាត់​មុខ​យូរ​ ឯម វិចិត្រ បាន​បំបាក់​ខ្លា​ចាស់​ឡើង​សង្វៀន​ជា​ថ្មី​ ពេជ្រ ប៊ុនធឿន​នៅ​ក្នុង​ទឹក​ទី​២។

 

 

 

 

 

វីដេអូ អ៊ុំ ចំរើន vs កីឡាករ​ថៃ http://youtu.be/WauhWUMoNTY ពេជ្រ សីហា vs កីឡាករ​អាមេរិក http://youtu.be/O5hNTlU5sbA អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​
មតិយោបល់