• 2015-02-01 13:28:03
  • ប្រដាល់

អ៊ុំ ចំរើន​ប៉ះ​ថៃ​ ខណៈ​ ពេជ្រ សីហា​ប៉ះ​ជើង​ខ្លាំង​អាមេរិក​ធ្លាប់​ឡើង​សង្វៀន Thai Fight

  • 2015-02-01 13:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​​ជើង​ខ្លាំង​​ អ៊ុំ ចំរើន ត្រៀម​ប៉ះ​ជើង​ខ្លាំង​ថៃ​ Kwanmoung ខណៈ ​ពេជ្រ​ សីហា ត្រៀម​ស្វាគមន៍​កីឡាករ​មកពី​អាមេរិក​ Warrin Stavone ក្នុង​ព្រឹត្តិការ​​​​ណ៍​​ ខារ៉ាប៉ាវ ​នា​ល្ងាច​ថ្ងៃ​ អាទិត្យ ទី​១ ខែ​កុម្ភៈ​​ ឆ្នាំ​២០១៥ នេះ​នៅ​​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ។

អ្នក​ប្រដាល់​គុន​គ្រូ​តាម​របៀប​ក្រមុំ​តែង​ខ្លួន​ អ៊ុំ ចំរើន ​បាន​និយាយ​ថា​ ខ្លួន​មិន​​ព្រួយ​បារម្ភ​អ្វី​ទេ​សម្រាប់​ជំនួប​នៅ​ល្ងាច​​នេះ​។ កីឡាករ​រូប​នេះ​បាន​ផ្អាក​ការ​សិក្សា​​ជា​បណ្តោះ​អាសន្ន​ដើម្បីត្រៀម​ការ​ប្រកួត​ ​ហើយ​​របៀប​ការ​ប្រកួត​របស់​ Kwanmoung រួច​ហើយ​​កីឡាករ​ថៃ​រូប​នេះ​ពូកែ​​ទាត់ ​​និង​ចូល​ឡាំ​ឡើង​ជង្គង់។

 

«ខ្ញុំ​មាន​ក្ដី​សង្ឃឹម​រហូត​ដល់​ទៅ​ ៩០ %បង! Kwanmoung មិន​មាន​អ្វី​ឲ្យ​​ខ្ញុំ​​ព្រួយ​បារម្ភ​ទេ​ របៀប​ទាត់​និង​ចូល​ឡាំ​របស់​គេ​ ខ្ញុំ​បាន​ត្រៀម​ការពារ​រួច​​ហើយ​។ «កីឡាករ​​ណា​ក៏​ដោយ​ឲ្យ​តែ​បាន​ហ្វឹកហាត់​ពេញ​លេញ​ពិត​ជា​អាច​យក​ឈ្នះ​គូ​ប្រកួត​បាន​ ជា​ពិសេស​ត្រូវ​មើល​ថា​តើ​ដៃ​គូ​របស់​យើង​មាន​ក្បាច់​របៀប​ណា»។

 

អ៊ុំ ចំរើន​ ជា​កីឡាករ​មក​ពី​ក្លិប​តាឡីមានរិទ្ធិ ​​កម្ពស់​ ១.៦៨ ម៉ែត្រ​ធ្លាប់​ប្រកួត​បាន ៩២ ដង​ឈ្នះ ៦៣ ដង​ចាញ់ ២២ និង​ស្មើ ៧ដង ខណៈ Tham Pakornlek Aor Kwanmoung មាន​កម្ពស់​ ១.៦៨ ម៉ែត្រ​​ធ្លាប់​ប្រកួត​បាន ៩០ ដង​ឈ្នះ​បាន​ ៧០ ដង​ចាញ់ ១៥ និង​ស្មើ​ ៥ ដង​ផង​ដែរ​កីឡាករ​ទាំង​ពី​​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦៥​ គីឡូក្រាម​។ ប្រកួត​ចុង​ក្រោយ​របស់​គេ​ឈ្នះ​កីឡាករ​កម្ពុជា​ថៃ ប៊ុនហាន។

កីឡាករ អ៊ុំ ចំរើន

 

ចំណែក​អ្នក​ប្រដាល់​ដៃ​រហ័ស​ ពេជ្រ​ សីហា​ ត្រូវ​ស្វាគមន៍​ Warrin Stavone មកពី​​អាមេរិក។ ​សីហា​ ​និយាយ​ថា​​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​​ចំពោះ​រូប​គេ​ដែល​​ជួប​កីឡាករ​បរទេស​​​​ហើយ​ក៏​មិន​​បារម្ភ​​អ្វី​ឡើយ​ល្ងាច​នេះ។

 

សីហា​និយាយ​ថា «ខ្ញុំ​មាន​ទំនុក​​ចិត្ត​​ឈ្នះ​ Warrin Stavone បាន​ ៧០ % ​នេះ​បើ​តាម​ការ​តាម​ដាន​ការ​ប្រកួត​​​របស់​ខ្ញុំ​។ ការ​ប្រកួត​នេះ​ ខ្ញុំ​ជើ​ថា​អត់​អី​ទេ​បង ​ពិត​ជា​ឈ្នះ​​ ​ម្យ៉ាង​នៅ​ស្រុក​យើង​ហើយ​មាន​អ្នក​គាំទ្រ​ច្រើន​​​ទៀត​»។

 

សីហា​បាន​ឲ្យ​ដឹង​ថា ​Warrin Stavone​ ​ពូកែ​ប្រើ​ដៃ​ និង​ជើង​ឆ្វេង​ ហើយ​ភាព​ខ្លាំង​របស់​គេ​ត្រង់​កណ្ដាប់​ដៃ​ និង​មិន​មាន​ភាព​ថមថយ​កម្លាំង​ឡើយ​។ កីឡាករ​អាមេរិក​ម្នាក់​នេះ​ធ្លាប់​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Thai Fight ដោយ​គ្រាន់​តែ​ចាញ់​ពិន្ទុ Antone Pinto ដែល​ធ្លាប់​ឈ្នះ សេន ប៊ុនថេន។

 

ពេជ្រ សីហា មាន​កម្ពស់​ ១.៧០ ​ម៉ែត្រ​ធ្លាប់​ប្រកួត​បាន ៩៦ ដង​ឈ្នះ​ ៧៤ ចាញ់ ១៦ ស្មើ​ ៦ និង​ផ្នូល​ដៃ​គូ​ឲ្យ​សន្លប់​បាន​​ ២៦ ដង​។ ចំពោះ​ Warrin Stavone ជា​កីឡាករ​មកពី​ USA​ ​មាន​កម្ពស់​ ១.៧២ ម៉ែត្រ​ធ្លាប់​ប្រកួត​បាន​ ២៦ ដង​ឈ្នះ​ ១៦ ចាញ់​ ១០​ ​ហើយ​ធ្លាប់​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​​បាន​ ២ ផង​ដែរ​កីឡាករ​ទាំង​ពី​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ ៦៨ គីឡូក្រាម​។

 

ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ក៏​មាន​ការ​ប្រកួត​មិត្តភាព​កម្ពុជា​ ពី​គូ​ទៀត​គឺ​រវាង​ កីឡាករ​ ឯម ​វិចិត្រ​ ប៉ះ​និង ពេជ្រ ប៊ុនធឿន ជា​គូ​បើក​ឆាក​ និង​មួយ​គូ​ទៀត​ ជា​ការ​ជួប​គ្នា​រវាង​ ឃឹត ទូច ប្រកួត​ជាមួយ​ ឌុច ឌួង ​ដែល​ជា​គូ​ចុង​ក្រោយ​ផង​ដែរ​៕

វីដេអូ អ៊ុំ ចំរើន ហ្វឹកហាត់ http://youtu.be/JSP3SwMoFrc

 

អត្ថបទ ៖ ស្រី សុវណ្ណដារ៉ា​ ​​​​​​​​​​​​​​​​​​​​

​​​​​​

មតិយោបល់