- 2014-12-09 22:39:01
- វិភាគ
ជឿអត់ នួន សូរិយា ប្រាប់ពីអាមេរិកថា ៣យ៉ាងនេះធ្វើឲ្យក្លាយជាអ្នកប្រដាល់ល្បី?
- 2014-12-09 22:39:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជឿអត់ នួន សូរិយា ប្រាប់ពីអាមេរិកថា ៣យ៉ាងនេះធ្វើឲ្យក្លាយជាអ្នកប្រដាល់ល្បី?
ចន្លោះមិនឃើញ
អតីតអ្នកប្រដាល់ល្បីឈ្មោះលោក នួន សូរិយាបានបង្ហាញវីធី៣យ៉ាងដែលនឹងជួយអ្នកឲ្យក្លាយជាអ្នកប្រដាល់ដ៏ខ្លាំង និងមានកេរ្តិ៍ឈ្មោះទាំងក្នុង និងក្រៅប្រទេស។
ឆ្លងឆ្លើយតាម Facebook ពីសហរដ្ឋអាមេរិក នួន សូរិយាបានបង្ហាញវិធីសាស្ត្រយ៉ាងខ្លីសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពសម្រាប់អ្នកប្រដាល់ ជាពិសេសកីឡាករប្រដាល់ក្បាច់គុនខ្មែរបុរាណ។ លោកបានលើកឡើងថា ៖«ទីមួយអ្នកត្រូវដឹងពីចំណង់ចំណូលចិត្តរបស់ខ្លួនថាតើពិតជាចូលចិត្តកីឡាមែនឬអត់ ហើយព្យាយាមឲ្យអស់ពីសមត្ថភាព។ ការមានចំណង់ចំណូលចិត្តអាជីពកីឡានឹងជំរុញទឹកចិត្តរបស់យើងឲ្យប្រឹងប្រឹងប្រែងអស់ពីលទ្ធភាព។
អតីតអ្នកប្រដាល់ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្តច្រើនពីអ្នកគាំទ្រពេលប្រកួតម្តងៗបានប្រាប់ថា ត្រូវថែរក្សាសុខភាព និងជ្រើសរើសអាហារបរិភោគឲ្យបានគ្រប់គ្រាន់។ «យើងត្រូវយកចិត្តទុកថែរក្សាសុខភាព ហើយនឹងពិសាអាហារដែលមានជីវជាតិ ពីព្រោះអាហារជួយធ្វើឲ្យយើងមានថាមពលគ្រប់គ្រាប់ ជាពិសេសសម្រាកឲ្យគ្រប់គ្រាន់ពេលហ្វឹកហាត់ខ្លាំង»។
ប្រការដ៏សំខាន់មួយទៀតលោក នួន សូរិយា ប្រាប់ថា បើនៅលើសង្វៀនប្រកួតវិញ អ្នកត្រូវតែប្រុងប្រយ័ត្នជានិច្ច ហើយមិនត្រូវមើលងាយដៃគូឡើយ។ ជាពិសេសការគ្រប់គោរពវិន័យ និងបទបញ្ជានៃការប្រកួត។
លោកថា ៖«យើងត្រូវរៀនពីរបៀបការពារខ្លួន ព្រោះបើយើងអត់ចេះរបៀបការពារខ្លួន ប្រាកដជាយ៉ាប់មិនខាន។ មួយទៀត យើងត្រូវដឹងពីចំណុចខ្សោយខ្លួនឯង... ការស្គាល់ចំណុចខ្សោយខ្លួនឯងនេះ វាសំខាន់ ព្រោះយើងត្រូវកែលំអ និងការពារពេលប្រកួត»។
នួន សូរិយា ដែលជាអតីតកីឡាករប្រដាល់ដ៏ល្បីកាលពីជាង៥ឆ្នាំមុនបានទៅផ្សព្វផ្សាយ និងបង្ហាត់ក្បាច់គុនខ្មែរបុរាណនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នលោកកំពុងធ្វើការនៅកសិដ្ឋានដាំផ្សិតមួយកន្លែងផង និងបង្ហាត់ប្រដាល់ផងនៅក្លិបប្រដាល់ដែលលោកបានបើកនៅសហរដ្ឋអាមេរិក៕
អត្ថបទ៖ ជាន ចាន់រ៉ា