- 2024-09-30 06:40:00
- ប្រដាល់
ឡុង ជិន ៖ ខ្ញុំយំព្រោះតែខ្ញុំអាណិតលោកគ្រូដែលគាត់លះបង់ច្រើនណាស់ដើម្បីខ្ញុំតែខ្ញុំធ្វើជូនគាត់មិនបាន
- 2024-09-30 06:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡុង ជិន ៖ ខ្ញុំយំព្រោះតែខ្ញុំអាណិតលោកគ្រូដែលគាត់លះបង់ច្រើនណាស់ដើម្បីខ្ញុំតែខ្ញុំធ្វើជូនគាត់មិនបាន
ចន្លោះមិនឃើញ
ឡុង ជិន បានអង្គុយយំភ្លាមៗក្រោយពេលចៅក្រមប្រកាសលទ្ធផលឲ្យខ្លួនចាញ់ ឈុត សេរីវ៉ាន់ថង ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់របស់ស្ថានីយទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យទី២៩ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ។
ក្រោយការយំជើងខ្លាំងក្នុងប្រភេទទម្ងន់៦០គីឡូក្រាមខាងលើបានផ្ដល់បទសម្ភាសន៍ឲ្យដឹងថា «បាទបងខ្ញុំយំព្រោះអីខ្ញុំអាណិតគ្រូខ្ញុំ ហើយខ្ញុំសន្យាជាមួយគាត់ថា ខ្ញុំនឹងយកខ្សែក្រវាត់នោះជូនគាត់ឲ្យបាន តែខ្ញុំធ្វើមិនបានខ្ញុំពិតជាស្ដាយឱកាសនេះណាស់។ លោកគ្រូរបស់ខ្ញុំគាត់បានលះបង់ច្រើនណាស់សម្រាប់ខ្ញុំ។ តាំងពីខ្ញុំគិតខុសស្ទើរតែបោះបង់អាជីពនេះចោល ហើយពេលមកវិញគាត់ជួយបង់ផ្ទះជួយជាលុយកាក់រាល់ពេលខ្ញុំខ្វះខាត ហើយឲ្យតែខ្ញុំត្រូវការអីគាត់ជួយខ្ញុំរហូត តែខ្ញុំធ្វើមិនបាន»។
មុនពេលប្រកួត ឡុង ជិន បានសន្យាថានឹងប្រឹងប្រែងយកខ្សែក្រវាត់នោះឲ្យបានជូនក្លឹប ដើម្បីតបស្នងលកគ្រូ ប៉ុន្តែអ្វីៗបានត្រឹមខកចិត្តក្រោយពី ឈុត សេរីវ៉ាន់ថង បញ្ចេញសមត្ថភាពល្អរបស់គេក្នុងការប្រកួត។ សិស្សរបស់ក្លឹបខ្លារខិនខាងលើក៏ដឹងដែរថា ក្នុងនាមខ្លួនជាអ្នកចូលមកដណ្ដើមខ្សែក្រវាត់មិនងាយ នឹងឈ្នះម្ចាស់ខ្សែក្រវាត់ទេ បើសិនវ៉ៃមិនដាច់ ណាមួយការប្រកួតនេះមើលទៅក៏ប្រដំប្រសងទៀត ហេតុដូច្នេះលទ្ធផលនេះគឺមិនអាក្រក់មើលទេសមរម្យហើយ។
គួរបញ្ជាក់ថា ឡុង ជិន និង ឈុត សេរីវ៉ាន់ថង ធ្លាប់ប៉ះគ្នាចំនួន ៣លើករួចហើយ ហើយលើកនេះគឺជាលើកទី៤ ដែលក្នុងនោះ ឡុង ជិន ឈ្នះតែម្ដងប៉ុណ្ណោះ។ យ៉ាងណាការប្រកួតលើកទី៤នេះត្រូវបានអ្នកគាំទ្រមើលឃើញថា សិស្សលោក Ricky ខាងលើនៅតែល្អមានភាពធន់ស្វិតបើទោះវ័យរាងជ្រេបន្តិចទៅហើយក្ដី ខណៈដែល វ៉ាន់ថង កំពុងពេញល្អវ៉ៃឆ្លាតពោរពេញដោយសមត្ថភាព៕