- 2024-09-27 07:01:52
- ប្រដាល់
សហព័ន្ធប្រដាល់គុនខ្មែរ សម្រេចយកទីតាំងស្ដាតចាស់ធ្វើជាកន្លែងប្រកួតកីឡាជាតិ លើកទី៤
- 2024-09-27 07:01:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប្រដាល់គុនខ្មែរ សម្រេចយកទីតាំងស្ដាតចាស់ធ្វើជាកន្លែងប្រកួតកីឡាជាតិ លើកទី៤
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ សម្រាប់ទីតាំងដែលនឹងគ្រោងរៀបចំការប្រកួតប្រភេទកីឡាប្រដាល់គុនខ្មែរនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ នេះគឺកំណត់យក សាលកីឡាសម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងស្តាតចាស់។
ឯកឧត្ដម ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានឲ្យដឹងថា ការប្រកួតកីឡាជាតិ លើកទី៤ នេះបើតាមផែនការប្រភេទប្រដាល់គុនខ្មែរគឺនឹងត្រូវប្រកួតនៅទីតាំងសាលកីឡាសម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងស្តាតចាស់ចាប់ពីថ្ងៃទី២ ដល់ ៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ប្រធានសហព័ន្ធរូបនេះបន្ថែមទៀតថា ការប្រកួតកីឡាជាតិលើកនេះឯកឧត្ដមចង់ឲ្យព្រឹត្តិការណ៍នេះកាន់តែធំ និងប្រសើរជាងលើកមុនៗទៅទៀត ដូច្នេះហើយសហព័ន្ធកំពុងធ្វើផែនការជំរុញការចូលរួមពីសំណាក់កីឡាករខ្លាំងៗឲ្យបានច្រើន និងស្វែងរកដៃគូសហការដើម្បីរកថវិកាឧបត្ថម្ភគាំទ្របានកាន់តែច្រើនពិសេសផ្ដល់លើប្រាក់រង្វាន់។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ ៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការប្រកួតកីឡាជាតិលើកទី៤ នេះនឹងមាន ៣៦ប្រភេទកីឡា និងកីឡាជាតិជនពិការ លើកទី២ មាន ៦ប្រភេទកីឡា។ ចំពោះប្រភេទកីឡាប្រដាល់គុនខ្មែរបើតាមផែនការកំណត់គឺនឹងប្រកួតរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ ៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្តាតចាស់៕