• 2024-09-06 04:55:39
  • ប្រដាល់

បឺត​ សង្ឃឹម​ ពេជ្រ ប៊ុនសិទ្ធ ​ប្រកួត​ចប់​ហើយ​ប៉ុន្តែ​នៅ​បណ្ដាញ​សង្គម​ដូច​អាយ៉ៃ​ឆ្លើយឆ្លង​នៅ​ឡើយ​ទេ​ .

  • 2024-09-06 04:55:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​គូ​ធំ​ទម្ងន់​ ៥៧​គីឡូក្រាម​ប្រចាំ​ស្រុក​ខ្មែរ​រវាង​ បឺត​ សង្ឃឹម​ និង​ ពេជ្រ​ ប៊ុនសិទ្ធ​ បាន​បញ្ចប់​ហើយ​កាល​ពី​យប់​ថ្ងៃ​ទី៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ នេះ​ដោយ​លទ្ធផល​ ចាញ់-ឈ្នះ​ ត្រឹម​ពិន្ទុ​ ប៉ុន្តែ​អ្វី​ដែល​មិន​ទាន់​ចប់​នោះ​គឺការ​ឆ្លើយឆ្លង​គ្នា​ដូច​អាយ៉ៃ​រួមមាន​អ្នក​គាំទ្រ​ កីឡាករ​ និង​គ្រូ​ផង​ដែរ​លើបណ្ដាញ​សង្គម​ហ្វេសបុក។​

រូបភាពផេក Hanuman

ការ​ប៉ះ​គ្នា​រវាង​ បឺត​ សង្ឃឹម​ និង​ ពេជ្រ​ ប៊ុនសិទ្ធ​ នេះ​គឺ​មាន​ភាព​ល្បីល្បាញ​តាំង​តែ​មិន​ទាន់​ប្រកួត​មក​ម្ល៉េះ​ពិសេស​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​នេះ​តែ​ម្ដង​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គុន​ខ្មែរ​ចង់​តាមដាន​ជា​និច្ច​ និង​ចង់​ដឹង​ថា​នរណា​ជា​ជើង​ខ្លាំង​ដាច់​គេ​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​នៅ​ស្រុក​ខ្មែរ។​

យ៉ាងណា​ការ​ប្រកួត​បាន​បញ្ចប់​ទៅ​ហើយ​លទ្ធផល​ក៏​រក​ឃើញ​ផង​ដែរ​គឺ​ បឺត​ សង្ឃឹម​ ឈ្នះ​ពិន្ទុ​លើ​ ពេជ្រ​ ប៊ុនសិទ្ធ​ ប៉ុន្តែ​លទ្ធផល​នេះ​គឺ​មិនស្ងប់​អារម្មណ៍​របស់​អ្នក​គាំទ្រ​មួយ​ចំនួន​ឡើយ​ ពោល​បញ្ចប់​ការ​ប្រកួត​ភ្លាម​ការ​បញ្ចេញ​មតិយោបល់​របស់​អ្នក​តាមដាន​មួយ​ចំនួន​ហាក់​មិន​សូវ​ពេញ​ចិត្តចំពោះការ​ប្រកួត​ក៏​មាន​ជា​ហូរហែផ​ងដែរ។​

រូបភាពផេក Hanuman

ក្នុង​ការ​ឆ្លើយឆ្លង​លើ​បណ្ដាញ​សង្គម​មិន​ដាច់​របស់​អ្នកតាមដាន​ប្រដាល់​មួយ​ចំនួននោះ​រួម​មាន​ «ខ្លះ​ថា​ល្អ​មើល​២ទឹក​ដំបូង​ ខ្លះ​ថា​វាយ​រត់​ពេក​នៅ​ទឹកទី៣​ ខ្លះ​ថា​វាយ​ខ្លាច​ចិត្ត​មិន​សឿង​ ខ្លះ​ថា​ខ្ញុំ​គាំទ្រ​ប៊ុនសិទ្ធ​ដើរ​ចូល​វាយ​ ចំណែក​ខ្លះ​ទៀត​ថា​ ២ទឹក​ដំបូង​គេ​វាយ​ឡើង​ធ្ងន់ទៅ​ហើយ​ ទឹក​ទី៣​គេ​អាណិត​មិន​វាយ​ព្រោះ​ខ្មែរ​ដូច​គ្នា​ ខ្លះ​ទៀត​ថា​ខាង​ណា​ឈ្នះ​ក៏​បាន​មក​ខ្មែរ​ដែរ​ ខ្លះ​ថា​បើ​វាយ​នៅ​ក្រៅ​ប្រទេស​គេ​ឲ្យ​ចាញ់​ហើយ​ អ្នក​ខ្លះ​ថា​ សង្ឃឹម​ ល្អ​ភ្នែក​ ល្អ​ញ៉ាក​ដូច​គេ​និយាយ​មែន​ និង​ខ្លះ​ទៀត​ថា​ បឺត​ សង្ឃឹម​ វាយ​ខ្លាច​មិន​ហ៊ាន​ប្ដូរ​តទល់​ជា​មួយ​ ប៊ុនសិទ្ធ​ ជា​ដើម»។​

រូបភាពផេក Hanuman

លោក​ បឺត​ ខាំ​ បន្ទាប់​ពី​ក្មួយ​ប្រុស​បញ្ចប់​ការ​ប្រកួត​ភ្លាម​ក៏​បាន​បង្ហោះ​លើ​ហ្វេសបុក​ផ្ទាល់​ថា​ «ធ្វើបានល្អហើយខំប្រឹងបន្ថែមទៀត គូនេះអាចមានវគ្គក្រោយទៀត ៥ទឹក ហ្គង់ធំ» ចំណែក​ព្រឹក​មិញ​នេះ​លោក​ ពេជ្រ​ សុផាន់​ បង្ហោះតបទៅវិញថា «ទុកប្រកួតនៅ Sea Game ល្អជាងគ្រូ បឹតខាំ គុនខ្មែរ អាណិតពុកម៉ែបងប្អូនអ្នកគាំទ្រមកចាំមើលតាំងពីម៉ោង៣ ខាត់ពេលគាត់រកស៊ី ទៅខ្ញុំសូមគ្រូ IQ»។​

បឺត​ សង្ឃឹម​ ក៏​បង្ហោះ​លើ​ផេក​របស់​ខ្លួន​ដែរ​ថា​ «ទីបំផុត ពងមាន់ ជ/ល់ ថ្មរ បែ/ក ខ្ទេច 5-0» រី​ឯ​ហ្វេសបុក​ ប៊ុនសិទ្ធ​ ក៏​មាន​បង្ហោះ​ដែរ​ «ខ្ញុំធ្វើអស់ពីសមត្ថភាពហើយពុកម៉ែបងប្អូនទាំងអស់គ្នា សូមទោសដែលមិនអាច​យក​ជ័យជម្នះឲ្យបងប្អូនដែលស្រឡាញ់គាំទ្រខ្ញុំបាទបាន មានតែពាក្យខំប្រឹងបន្តទៀត»​។

ហ្វេសបុកគ្រូខាំ និង​គ្រូផាន់

យ៉ាងណា​ការ​ប្រកួត​បញ្ចប់​ទៅ​ហើយ​លទ្ធផល​ក៏​ចេញ​ហើយ​ បឺត​ សង្ឃឹម​ យក​ខ្សែក្រវាត់​ ពាន​ និង​ប្រាក់​រង្វាន់​ ២០​លាន​រៀល​។​ ប៊ុនសិទ្ធ​ ក៏​ទទួល​បាន​ពាន និង​ប្រាក់​រង្វាន់​ កាល​ពី​យប់​មិញ​ ដូច្នេះ​មាន​វគ្គ​បន្ត​សងសឹក​គ្នា​ ឬ​អត់​ មាន​តែ​រង់ចាំ​មើល​ប៉ុណ្ណោះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់