• 2024-09-05 05:06:10
  • ប្រដាល់

សុខ ធី​ ក្ដោប​ឱកាស​មាស​ដណ្ដើម​បាន​ឡាន​ដែរ ឬទេ ​ព្រោះ​មិន​ងាយ​មាន​ឡើយ​សម្រាប់​រូប​គេ​...

  • 2024-09-05 05:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​មក​ពី​បន្ទាយមានជ័យ​ សុខ​ ធី​ អាច​ក្ដោប​ឱកាស​ដណ្ដើម​យក​ឡាន​ ១គ្រឿង​ បាន​ទេ​ ព្រោះ​កម្រ​មាន​ការ​ប្រកួត​ពិសេស​បែប​នេះ​ណាស់​សម្រាប់​រូប​គេ​ស្របពេល​ចូលប្រឡូក​ក្នុងវិស័យប្រដាល់​នៅ​កម្ពុជា​ជា​យូរឆ្នាំ​មក​ហើយ​ដែរ។​

រូបភាពលើហ្វេសបុក សុខ ធី

នេះ​ចាត់ទុក​ជា​ឱកាស​មាស​ហើយ​សម្រាប់​កីឡាករ​ល្អ​ក្បាច់​ សុខ​ ធី​ ដែល​មាន​ឈ្មោះ​ដណ្ដើម​ឡាន​ PICK UP​ ពី​ក្រុមហ៊ុន​ឯកជន​មួយ​ ព្រោះ​តាំង​ពី​ចូល​ប្រឡូក​លើ​វិស័យ​ប្រដាល់​នៅ​កម្ពុជា​មក​រូប​គេ​មិន​ទាន់​បាន​ប្រកួត​លក្ខណៈ​បែប​នេះ​នោះ​ឡើយ។​ ចំណែក​កីឡាករ​ល្បីឈ្មោះ​ផ្សេងៗ​មាន​ឱកាស​ពិសេស​នេះ​ជា​បន្តបន្ទាប់​រួច​ហើយ​ដែរ។​

រូបភាពលើហ្វេសបុក សុខ ធី

បេក្ខភាព​ សុខ​ ធី​ មើល​ទៅ​រៀង​លើ​គេ​បន្តិច​មែន​ ប៉ុន្តែ​ក៏​មិន​អាច​មើល​ស្រាល​កីឡាករ​ដទៃ​ទៀត​ដូច​ជា​ សាន់ គុនខ្មែរ​ ធន់ វណ្ណា​ ឡុង​ ជិន​ និង​កីឡាករ​ថ្មីៗ​ៗ​ប៉ុន្មាន​នាក់​ទៀត​នោះ​ឡើយ។​ សមត្ថភាព​បូក​និង​សំណាង​ផង​ដែរ​ ប្រសិន​បើ​ការ​ចាប់​ឆ្នោត​ជួប​សុទ្ធតែ​អ្នក​ខ្លាំង​ទាំង​អស់​នោះ​គឺ​រៀង​ពិបាក​យក​ឈ្នះ​ដៃគូ​បន្តិច​ហើយ។

ប្រសិន​បើ​ស៊យ​មាន​បែក​ក្នុង​ប្រកួត​ដំបូងៗ​ ឬ​របួស​ខ្លាំង​ពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ប្រកួត​បន្ត​ក៏​មើល​មិន​ឃើញ​ដែរ​ក្នុង​ការ​ប្រកួត​ប្រដាល់​នេះ​ប្រហែស​តែ​បន្តិច​មិន​ថា​កីឡាករ​ជើង​ចាស់​ ជើង​ថ្មី​ នោះ​ឡើយ​អាច​នឹង​ចាញ់​ភ្លាម។​ មាន​តែ​រង់ចាំ​មើល​ថា​កីឡាករ​ សុខ​ ធី​ អាច​ដណ្ដើម​យក​ឡាន​ PICK UP​ នេះ​បាន​ទេ។​

បេក្ខភាពទាំង៨រូប

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ដណ្ដើម​ឡាន​ PICK UP​ ពី​ក្រុមហ៊ុន​ឯកជន​នេះ​មាន​កីឡាករ​គុន​ខ្មែរ​ ៨រូប​ចូលរួម​ និង​បែងចែក​ជា​ពីរ​ដំណាក់កាល។ ដំណាក់កាល​ទី១​ ថ្ងៃ​ទី៨​ ខែ​កញ្ញា​ ២០២៤​ ចាប់​គ្រាប់​ប៉េងប៉ុង​ប្រកួត​ក្នុង​នោះ​អ្នក​លេខ១​ ប៉ះ​ លេខ១​ អ្នក​លេខ២​ ប៉ះ​ លេខ២​ អ្នក​លេខ៣​ ប៉ះ​ លេខ៣​ អ្នក​លេខ៤​ ប៉ះ លេខ៤។​ បន្ទាប់​មក​អ្នក​ឈ្នះលេខ១​ ប៉ះ​ អ្នក​ឈ្នះលេខ២ ​អ្នក​ឈ្នះ​លេខ៣​ ប៉ះ អ្នក​ឈ្នះលេខ៤។ ដំណាក់កាល​ទី២​ ថ្ងៃ​ទី២៩​ ខែ​កញ្ញា​ ២០២៤​ អ្នក​ឈ្នះ​ជើងឯក​ទាំង​ពីរ​រូប​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​ដំណាក់កាល​ទី១​ ឡើង​មក​ប្រកួត​ផ្ដាច់ព្រ័ត្រ​យក​ឡាន​តែ​ម្ដង​នៅ​ កោះពេជ្រ រាជធានីភ្នំពេញ។​ បេក្ខភាព​ដណ្ដើម​ឡាន​ទាំង​៨រូប​នោះ​រួម​មាន​ សុខ​ ធី​ សាន់ គុនខ្មែរ​ ធន់​ វណ្ណា​ ឡុង​ ជិន​ ពុទ្ធ សំបូរ ហុង សុវណ្ណចាន់សុធី ផន លីហួរ មាស ណាឃីម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី