• 2024-09-03 06:41:32
  • ប្រដាល់

ក្លឹប​លោក​ ពេជ្រ​ សុផាន់​ កាន់​តែ​ល្បី​ទៅ​ៗ​ហើយ​ការ​ចេញ​ប្រកួត​របស់​ សម្បត្តិ​ ប៊ុនសិទ្ធ​ លើក​នេះ​មាន​ការ​ជជែក​ និង​ទស្សន៍ទាយ​មិន​ឈប់​លើ​ហ្វេសបុក​

  • 2024-09-03 06:41:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ប្រដាល់​លោក​គ្រូ​កម្លាំង​បាយ​ ពេជ្រ​ សុផាន់​ កាន់​តែ​ល្បី​ និង​មាន​កេរ្តិ៍ឈ្មោះ​ខ្លាំង​ទៅៗ​ពិសេស​ការ​ចេញ​ប្រកួត​មួយ​២ឈុត​នេះ​មាន​ ពេជ្រ​ ប៊ុនសិទ្ធ​ ប៉ះ​ បឺត​ សង្ឃឹម​ ពេជ្រ​ សម្បត្តិ​ ប៉ះ​ រិន​ ដេវីត​ មាន​ការ​ជជែក​ និង​ទស្សន៍ទាយ​មិន​ដាច់​សោះ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក។​

រូបភាពហ្វេសបុកលោក ពេជ្រ សុផាន់

ដូច​ទៅ​និង​អ្នក​តាម​ដាន​ប្រដាល់​គុន​ខ្មែរ​បាន​ឃើញ​ហើយ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​មាន​ការ​ផុលផុស​ជា​ខ្លាំង​មិន​ដាច់​សោះ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ពិសេស​ការ​ជជែក​វែកញែក​អំពី​សិស្ស​គុន​របស់​ក្លឹប​ប្រដាល់​ពេជ្រសុផាន់​គុន​ខ្មែរ​ក្នុង​ជំនួប​រវាង​ ពេជ្រ ប៊ុនសិទ្ធ​ ប៉ះ​ បឺត​ សង្ឃឹម​ និង​ ពេជ្រ សម្បត្តិ​ ប៉ះ​ រិន​ ដេវីត​ ជា​ដើម។​ ក្នុង​នោះ​មាន​អេដមីន​ប្រដាល់​នៅ​កម្ពុជា​ជា​ច្រើន​បាន​ធ្វើ​បទ​សម្ភាស​ដល់​គ្រូៗ​ប្រដាល់​ល្បីឈ្មោះ​ដូច​ជា​ លោក​ អេ ភូថង​ ឡោ សំណាង​ ភុំ​ សាយ​ និង​កីឡាករ​ជា​ច្រើន​ទៀត​លើក​ឡើង​ពី​សមត្ថភាព​គូ​ដែល​ត្រូវ​ប្រកួត​នេះ​ និង​ទស្សន៍ទាយ​លទ្ធផល​មុន​ជា​ហូរហែ។​

រូបភាពហ្វេសបុកលោក ពេជ្រ សុផាន់

ការ​ចេញ​ប្រកួត​២ឈុត​នេះ​របស់​លោក​ ពេជ្រ​ សុផាន់​ គឺ​ពិត​ជា​ធ្វើ​ឲ្យ​កក្រើក​វិស័យ​ប្រដាល់​គុន​ខ្មែរ​មែន​ មិន​ថា​នរណា​នោះ​ទេ​ឲ្យ​តែ​ជា​អ្នក​តាមដាន​ប្រដាល់​មិន​អាច​រំលង​ ឬ​មិន​ជជែក​រវាង​ជំនួប​ជើង​ខ្លាំង​ប្រចាំ​ស្រុក​ខ្មែរ​នេះ​នោះ​ឡើយ។​

តាមរយៈ​ការ​លើក​មក​ជជែក​វែកញែក​ទាំង​នេះ​សបញ្ជាក់​ថា​ក្លឹប​ប្រដាល់​ពេជ្រសុផាន់​គុន​ខ្មែរ​គឺ​រឹតតែ​ធំ​ល្បីឈ្មោះ​ខ្លាំង​ក្នុង​វិស័យ​ប្រដាល់​នេះ​អាច​និយាយ​បាន​ថា​ជា​ក្លឹប​ជួរ​មុខ​បណ្ដុះ​បាន​ធនធាន​ខ្លាំង​ៗ​ក្នុង​ចំណោម​ក្លឹប​ធំៗ​នៅ​ស្រុក​ខ្មែរ​ដូច​ជា​ ក្លឹប​លោក​ អេ ភូថង​ សមាគម​ប្រដាល់​កងយោធពល​ខេមរភូមិន្ទ​ (ក្លឹបការពារ​ជាតិ)​ ក្លឹប​ឆត្រយោង​ និង​បណ្ដា​ក្លឹប​មួយ​ចំនួន​ទៀត។​

រូបភាពហ្វេសបុកលោក ពេជ្រ សុផាន់

បញ្ជាក់​ដែរ​ថា​ ក្លឹប​ប្រដាល់​ពេជ្រសុផាន់​គុន​ខ្មែរ​គឺ​បង្កើត​ឡើង​ និង​បង្ហាត់​​ដោយ​លោក​ ពេជ្រ​ សុផាន់​ ផ្ទាល់។​ ក្លឹប​នេះ​បណ្ដុះ​ធនធាន​កំពុង​ល្បីឈ្មោះ​ជា​ច្រើន​ដូច​ជា​ ពេជ្រ សម្បត្តិ​ ពេជ្រ ប៊ុនសិទ្ធ ពេជ្រ សង្ហឹៈ​ ពេជ្រ សុឃីម ពេជ្រ អាទិទេព​ និង​កីឡាករ​ក្មេង​ៗជា​ច្រើន​ទៀត។​ មិន​ត្រឹម​តែ​បណ្ដុះ​ធនធាន​កីឡាករ​នោះ​ទេ​ក្លឹប​ពេជ្រសុផាន់​គុន​ខ្មែរ​ក៏​មាន​រៀបចំ​ជា​ការ​ប្រកួត​ថ្នាល​ផង​ដែរ៕​

រូបភាពហ្វេសបុកលោក ពេជ្រ សុផាន់

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់