• 2024-08-29 06:51:33
  • ប្រដាល់

ឌឺ​ចុះ​ ឌឺ​ឡើង! បឺត​ សង្ឃឹម​ ប៉ះ​ ពេជ្រ​ ប៊ុនសិទ្ធ​ បាន​សម្រេច​ហើយ​ដើម​ខែ​កញ្ញា​

  • 2024-08-29 06:51:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ការ​ឌឺដង​ និង​ការ​ចាប់​គូ​របស់​មហាជន​លើ​បណ្ដាញ​សង្គម​រវាង​កំពូល​កីឡាករ​ក្បាច់​ បឺត​ សង្ឃឹម​ និង​អ្នក​លេង​គុន​ខ្មែរ​មិន​ចេះ​ថយ​ ពេជ្រ​ ប៊ុនសិទ្ធ​ ឥលូវ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​ដោយ​ពួកគេ​ត្រូវ​ប៉ះ​គ្នា​ជា​ផ្លូវ​ការ​នៅ​សង្វៀន​បាយ័ន​ដើម​ខែ​ក្រោយ​នេះ។​

រូបភាពហ្វេសបុក Hanuman

មុន​ឈាន​ដល់​ការ​ប៉ះ​គ្នា​នេះ​មហាជន​ពិសេស​អ្នក​តាមដាន​ប្រដាល់​គុន​ខ្មែរ​បាន​ដឹង​ហើយ​រវាង​ បឺត​ សង្ឃឹម​ និង​ ពេជ្រ​ ប៊ុនសិទ្ធ​ គឺ​មាន​ការ​ឆ្លើយឆ្លង​ដាក់​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ជា​ច្រើន​ផង​ដែរ។​ ដោយ​ម្នាក់ៗ​មិន​ខ្លាច​ញញើត​គ្នា​នោះ​ឡើយ​គឺ​រង់ចាំ​តែ​ពេលវេលា​សមស្រប​ណា​មួយ​សាក​ក្បាច់​គុន​គ្នា​តែ​ម្ដង។​ យ៉ាងណា​ពេលវេលា​ដែល​សមស្រប​នោះ​គឺ​មក​ដល់​ហើយ​រវាង​កំពូល​អ្នក​លេង​ក្បាច់​ បឺត​ សង្ឃឹម​ និង​ជើង​ខ្លាំង​មិន​ចេះ​ថយ​ ពេជ្រ​ ប៊ុនសិទ្ធ​ នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​អប​ដោយ​ប្រាក់​រង្វាន់​ធំ​នៅ​សង្វៀន​បាយ័ន​ ថ្ងៃ​ទី៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ ចាប់​ពី​ម៉ោង​ ៨យប់​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់