- 2024-08-29 04:30:00
- ប្រដាល់
អតីតអ្នកប្រដាល់ល្បីឈ្មោះ Shawn Porter និយាយថា ការប្រកួតរវាង Mike Tyson និង Jake Paul នឹងត្រូវលុបចោល
- 2024-08-29 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតអ្នកប្រដាល់ល្បីឈ្មោះ Shawn Porter និយាយថា ការប្រកួតរវាង Mike Tyson និង Jake Paul នឹងត្រូវលុបចោល
ចន្លោះមិនឃើញ
ការប្រកួតរវាង Mike Tyson និង Jake Paul បានពន្យារពេលរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង Texas ជាទីតាំងមួយដែលគេស្គាល់ថាសម្រាប់រៀបចំព្រឹត្តិការណ៍ធំៗ។
ដើម្បីបំពេញចិត្ត និងអាចឲ្យអ្នកគាំទ្រប្រដាល់ក្នុងលោកបានទស្សនា ព្រឹត្តិការណ៍នេះគ្រោងនឹងមាន Live នៅលើ Netflix ផងដែរ។ ទោះបីជាយ៉ាងណាព្រឹត្តិការណ៍នេះនៅតែមានចំណុចខ្លះមានភាពមិនច្បាស់លាស់ បើទោះបីជាគេបានប្រកាសពីកាលបរិច្ឆេទថ្មីក៏ដោយ។
អតីតអ្នកប្រដាល់ និងជាអ្នកវិភាគល្បីឈ្មោះខាងលើបានដាក់ការសង្ស័យថាតើការប្រកួតនេះនឹងកើតឡើងឬយ៉ាងណា។ និយាយក្នុងកម្មវិធី Podcast របស់ខ្លួនមួយ Porter បានរៀបរាប់ទាំងបើកចំហ និងមានជំនឿចិត្តថា វាជារឿងមួយដែលមើលទៅមិនសមហេតុផលទេ សម្រាប់ការផ្គូផ្គងរវាង Tyson និង Paul សូម្បីតែរឿងលុយកាក់ឡើង។
«ខ្ញុំពិតជាស្អប់នៅពេលដែលដើរតួជាមនុស្សដែលវែកញែកក្នុងរឿងនេះឬជាអ្នកវិភាគក្នុងរឿងនេះ ប៉ុន្តែយើងមិនបានឃើញ Mike Tyson និង Jake Paul ឡើងសង្វៀនដើម្បីប្រកួតគ្នាទេ» នេះជាការលើកឡើងរបស់ Porter ។
Porter ក៏បានបង្ហាញក្រដាសមួយសន្លឹកដែលនិយាយពីភាពមិនច្បាស់លាស់ក្នុងព្រឹត្តិការណ៍នេះបន្ថែមទៀត ខណៈដែលកម្មវិធីប្រកួតនេះត្រូវបានគេដឹងថា នៅតែប្រកាសរៀបចំធម្មតាក្នុងថ្ងៃ១៥ ខែវិច្ឆិកា ។ ទោះជាយ៉ាងណាអ្នកគាំទ្រមួយចំនួនធំនៅតែដាក់ការសង្ស័យថា តើការប្រកួត ដែលមានទាំងសង្គ្រាមពាក្យសម្ដីរបស់អ្នកទាំងពីរខ្លាំងៗនេះ នឹងកើតឡើងដែរទេ បើមានភាពមិនច្បាស់លាស់ច្រើនយ៉ាងនេះ៕