• 2024-08-16 05:52:45
  • ប្រដាល់

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ៖​ សូម​បញ្ចេញមតិ​រិះគន់​ដោយ​ក្រមសីលធម៌​កុំ​ជេរប្រមាថ​ សហព័ន្ធ​នឹង​យក​ពិនិត្យ​ឆ្លើយតប​វិញ​

  • 2024-08-16 05:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ សូម​មហាជន​ និង​បុគ្គល​ដែល​ចង់​បញ្ចេញមតិរិះគន់​ និង​តិច​ទាន​អំពី​ការ​ប្រកួត​ផ្សេងៗ​ធ្វើ​ឡើង​ឲ្យ​មានក្រម​សីលធម៌​ប្រកប​ដោយ​ចំណេះដឹង​ដើម្បីសហព័ន្ធ​លើក​យក​មក​ពិនិត្យ​ដោះស្រាយក៏​ដូច​ជា​កែតម្រូវ។​

ឯកឧត្ដម​ ខូវ​ ឆាយ​

ឯកឧត្ដម​ ខូវ​ ឆាយ​ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី១៣​ ខែ​សីហា​ ឆ្នាំ​២០២៤​ នេះ​ថា​ ចំពោះ​មហាជន​ក៏​ដូច​ជា​អ្នក​គាំទ្រ​ដែលមាន​មតិ​រិះគន់​ ឬ​តិចទាន​អំពី​ការ​ប្រកួត​ណា​មួយ​អាច​ផ្ញើ​សារ​មក​កាន់​ហ្វេសបុក​ផេក​សហព័ន្ធ​ ហ្វេសបុក​ឯកឧត្ដម​ផ្ទាល់​ ឬ​តាម​បណ្ដា​សារព័ត៌មាន​ អេតមីន​ ផ្សេងៗ​បាន។​ សហព័ន្ធ​ក៏​ដូច​ជា​ឯកឧត្ដម​នឹង​ពិនិត្យ​ឆ្លើយតប​ក្នុង​លក្ខខណ្ឌស្រមស្រប​ទៅ​វិញ​ជុំ​វិញ​ការ​ប្រកួត​ផ្សេងៗ​ ឬ​សកម្មភាព​បំពេញ​ការងារ​របស់​មន្ត្រី​ជា​ដើម។​

រូបភាពសហព័ន្ធគុនខ្មែរ

ប្រធាន​សហព័ន្ធ​ខាង​លើ​បញ្ជាក់​ចំៗ​ថា​ ការ​បញ្ចេញ​មតិ​រិះគន់​ ឬ​តិច​ទាន​ផ្សេងៗ​នោះ​សូម​ប្រកប​ដោយ​ក្រម​សីលធម៌​ សុជីវធម៌ ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​ដែល​ទទួល​បាន​ការ​អប់រំ​ត្រឹមត្រូវ​មិនមែន​ជា​ការ​បញ្ចេញ​មតិ​បែប​ជេរប្រមាថ​នោះ​ឡើយ​ទើប​សហព័ន្ធ​មាន​ការ​ឆ្លើយតប​ទៅ​វិញ។​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី