- 2024-08-13 05:48:44
- ប្រដាល់
ស្ថានភាពរបួសបាក់ក្ដោងច្រមុះរបស់ ផល សុភ័ណ្ឌ យ៉ាងណាហើយ និងត្រូវសម្រាកប៉ុន្មានខែ...
- 2024-08-13 05:48:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានភាពរបួសបាក់ក្ដោងច្រមុះរបស់ ផល សុភ័ណ្ឌ យ៉ាងណាហើយ និងត្រូវសម្រាកប៉ុន្មានខែ...
ចន្លោះមិនឃើញ
ជារឿងសោកស្ដាយជាខ្លាំងចំពោះកីឡាករគុនខ្មែរ ផល សុភ័ណ្ឌ បន្ទាប់ពីចាញ់កីឡាករ Oskar Siegert និងមានរបួសបាក់ក្ដោងច្រមុះនៅទឹកទី២ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅស្ថានីយទូរទស្សន៍ TOWN របូតខ្សែក្រវាត់ IPCC។
គិតមកដល់ត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នេះកីឡាករ ផល សុភ័ណ្ឌ ឲ្យដឹងថា បានវះកាត់ និងធូរស្រាលគ្រាន់បើហើយ ប៉ុន្តែនៅឈឺត្រង់មុខរបួសបន្តិច។ របួសបាក់ក្ដោងច្រមុះនេះត្រូវសម្រាកយ៉ាងហោចរយៈពេលខ្ទង់ ៣-៤ខែទើបអាចវិលចូលសង្វៀនប្រដាល់វិញបាន។ ចំពោះថ្លៃព្យាបាលរបួសបាក់ក្ដោងច្រមុះនេះ សុភ័ណ្ធ បង្ហើបថាខាងស្ថានីយជួយចេញពាក់កណ្ដាលផងដែរ។
បញ្ជាក់ដែរថា អ្នកលេងគុនខ្មែរ ផល សុភ័ណ្ឌ ជាកីឡាករមកពីក្លឹបប្រដាល់តាឡីដំរីមានរិទ្ធិ និងជាកីឡាករចាស់វស្សាក្នុងវិស័យកីឡាមួយនេះផងដែរ។ អ្នកលេងគុនខ្មែររូបនេះមានរបួសបាក់ក្ដោងច្រមុះក្នុងទឹកទី២ អំឡុងការប្រកួតការពារខ្សែក្រវាត់ IPCC កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ជាមួយជើងខ្លាំងជនជាតិប៉ូឡូញ Oskar Siegert៕