- 2024-08-08 08:12:57
- ប្រដាល់
ឡៅ ចិត្រា សាច់ធ្វើផ្ទះអស់ ២៨,០០០ បើបូកទាំងទិញសម្ភារដាក់ចូលផ្ទះទៀតសរុបជាង ៣២,០០០ដុល្លារ
- 2024-08-08 08:12:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ចិត្រា សាច់ធ្វើផ្ទះអស់ ២៨,០០០ បើបូកទាំងទិញសម្ភារដាក់ចូលផ្ទះទៀតសរុបជាង ៣២,០០០ដុល្លារ
ចន្លោះមិនឃើញ
ជើងខ្លាំងមកពីក្លឹបឆត្រយោង ៩១១ ឡៅ ចិត្រា ថាសាច់ធ្វើផ្ទះអស់ខ្ទង់ ២៨,០០០ ប៉ុន្តែបើបូកទាំងការទិញសម្ភារប្រើប្រាស់ក្នុងផ្ទះផ្សេងៗទៀតសរុបទៅប្រហែល ៣២,០០០ដុល្លារ។
កីឡាករ ឡៅ ចិត្រា បានឲ្យដឹងថា ដូចជម្រាបជូនខាងលើតែសាច់ធ្វើផ្ទះ ២៨,០០០ដុល្លារដោយមិនគិតរឿងដីនោះឡើយ ចំណែកការទិញសម្ភារប្រើប្រាស់ និងគ្រឿងតុបតែងមួយចំនួនសរុបទាំងការសាងសង់ចូលខ្ទង់ ៣២,០០០ ទៅ ៣៣,០០០ដុល្លារ។
ជើងខ្លាំងមកពីខេត្តកំពង់ស្ពឺរូបនេះលើកឡើងទៀតថា មិនមានគម្រោងថានឹងធ្វើផ្ទះធំ ឬថ្លៃអ្វីនោះទេ ដោយសារទំហំទឹកប្រាក់សាងសង់មានចំនួនច្រើន ដូច្នេះមិនបានគិតដល់ចំណុចនេះឡើយ។ ប៉ុន្តែដោយសារខែវស្សាផ្ទះចាស់ដែលរស់នៅជាមួយម្ដាយលិចទឹក និងពិបាកនៅក៏ខ្លួនចាប់ផ្ដើមចង់ធ្វើផ្ទះថ្មីរហូតឥលូវសាងសង់រួចរាល់ដូចពេលនេះ។
ថវិកាដែលសាងសង់ផ្ទះខ្ទង់ជាង ៣ម៉ឺនដុល្លារនេះគឺបានមកពីប្រដាល់សុទ្ធតែម្ដង។ ពោលនៅពេលឡើងប្រកួតបានថវិកាក៏ចេះតែឲ្យប្រពន្ធសន្សំទុកដាក់ជាបន្តបន្ទាប់មក។ មួយវិញទៀតមួយរយៈចុងក្រោយនេះប្រកួតបានថវិកាច្រើនដូចការប៉ះ លន បញ្ញា និងការប្រកួតផ្សេងៗទៀតទើបផ្សំបានថវិកាសាងសង់ផ្ទះរួចរាល់បែបនេះ។
បញ្ជាក់ដែរថា ឡៅ ចិត្រា ជាកីឡាករល្បីឈ្មោះជួរមុខរបស់កម្ពុជា និងជាសិស្សគុនមកពីក្លឹបឆត្រយោង ៩១១។ រូបគេចូលប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរជាយូរឆ្នាំមកហើយដែរ។ ថ្មីៗនេះមានការផ្សព្វផ្សាយ និងអបអរច្រើនលើបណ្ដាញសង្គមហ្វេសបុកបន្ទាប់ពីកីឡាករ ឡៅ ចិត្រា បានសាងសង់ផ្ទះវិឡាផ្ទាល់ខ្លួនមួយនៅឯខេត្តកំពង់ស្ពឺ៕ (រូបភាព Feature ខាងក្រៅយកពីហ្វេសបុក ចិត្រា)