- 2024-07-31 04:59:23
- ប្រដាល់
អនុប្រធានមន្ទីរអប់រំយុវជនរាជធានីភ្នំពេញ អំពាវនាវបណ្ដាក្លឹបសូមបណ្ដុះថ្នាលគុនខ្មែរឲ្យបានច្រើនបន្ថែមទៀត
- 2024-07-31 04:59:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុប្រធានមន្ទីរអប់រំយុវជនរាជធានីភ្នំពេញ អំពាវនាវបណ្ដាក្លឹបសូមបណ្ដុះថ្នាលគុនខ្មែរឲ្យបានច្រើនបន្ថែមទៀត
ចន្លោះមិនឃើញ
ការប្រកួតប្រដាល់គុនខ្មែរ និងសកល ជ្រើសរើសជើងឯករាជធានីភ្នំពេញបានបិទបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពហុកីឡដ្ឋានជាតិ ខណៈលោក អ៊ុក ចន្ធា អនុប្រធានមន្ទីរបានអំពាវនាវដល់បណ្ដាក្លឹបក្នុងរាជធានីភ្នំពេញសូមបណ្ដុះបណ្ដាលធនធានថ្នាលឲ្យបានច្រើនបន្ថែមទៀត។
លោក អ៊ុក ចន្ធា លើកឡើងក្នុងពិធីបិទការប្រកួតថា តាមរយៈការចូលរួមប្រកួតក្នុងឆ្នាំនេះមើលឃើញថាបណ្ដាក្លឹបទទួលបាននូវលទ្ធផលល្អ និងបង្ហាញពីការខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករ កីឡាការិនីចូលរួម និងប្រកួតដោយអស់ពីសមត្ថភាព។
អនុប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ ខាងលើនេះបន្ថែមទៀតថា ការប្រកួតនេះដែរជាការបង្កើនកម្រិតបច្ចេកទេស ផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមកក្នុងន័យមិត្តភាព សាមគ្គីភាព និងសុខភាព។ ជាមួយគ្នានេះដែរលោកអំពាវនាវដល់បណ្ដាក្លឹបបន្តបណ្ដុះបណ្ដាលថ្នាលឲ្យបានច្រើនបន្ថែមទៀតដើម្បីជាអ្នកស្នងកីឡាករចាស់ៗ និងជាធនធានជួយអភិវឌ្ឍន៍វិស័យកីឡាទាំងពីរនេះកាន់តែសំបូរ និងរីកចម្រើន។
ចំពោះកីឡាករដែលទទួលបានជយលាភីសូមបន្តខំប្រឹងហ្វឹកហាត់បន្ថែមទៀតដើម្បីត្រៀមចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិរបស់សហព័ន្ធប្រដាល់គុនខ្មែរក៏ដូចជាប្រដាល់សកលដែលនឹងធ្វើឡើងនៅពេលខាងមុខនេះ។
បញ្ជាក់ដែរថា ការប្រកួតជើងឯកប្រដាល់គុនខ្មែរ និងប្រដាល់សកល រាជធានីភ្នំពេញនេះធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ ៣០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងសាលហ្វឹកហាត់ប្រដាល់សកលនៃពហុកីឡដ្ឋានជាតិ។ ក្លឹបចូលរួមប្រកួតប្រជែងសរុប ១១ ប្រកួតលើ ១៣ប្រភេទទម្ងន់៕