• 2024-07-25 13:20:05
  • បាល់ទាត់

Man City មិន​ព្រម​ឲ្យ​ Ederson ទៅ​កាន់​ Al Ittihad បើ​មិន​បាន​ក្នុង​តម្លៃ​មួយ​នេះ​

  • 2024-07-25 13:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Man City មិន​ព្រម​ឲ្យ​ Ederson ចាកចេញ​ទៅ​កាន់​ Al Ittihad នោះ​ទេ​បើ​មិន​បាន​ក្នុង​តម្លៃ​ ៥០-៦០លាន​អ៊ឺរ៉ូ​។

តាម​ពិត​ទៅ​អ្នកចាំទី​ Ederson បាន​ព្រមព្រៀង​ផ្លាស់​ទៅ​កាន់​ក្លឹប​ Al Ittihad ក្របខ័ណ្ឌ​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​ នៅ​តែ​ការ​ព្រម​ព្រៀង​ពី​ Man City ប៉ុណ្ណោះ​។

ប៉ុន្តែ​ភាគី​ខាង​ក្លឹប​ទាំង​ពីរ​រវាង​ Manchester City និង​ Al Ittihad មិន​ទាន់​ត្រូវ​រ៉ូវ​តម្លៃ​គ្នា​ ដោយ​ Man City ដាក់​ថ្លៃ​ដាច់​ត្រឹម​ ៥០-៦០លាន​អ៊ឺរ៉ូ​ ទើប​យល់​ព្រម​លក់​ឲ្យ​។

យ៉ាង​ណា​នៅ​ខណៈ​ពេល​នេះ​ Al Ittihad ក៏​មិន​សម្លឹង​មើល​ឃើញ​តែ​ Ederson ផង​ដែរ​ ដោយ​ក្លឹប​នេះ​សម្លឹង​មើល​កីឡាករ​ផ្សេងៗ​ទៀត​នៅ​ La Liga និង​លីគ​ផ្សេងៗ​ទៀត​។

Ederson បាន​មក​លេង​ឲ្យ​ Man City តាំង​ពី​ឆ្នាំ​២០១៧មក​ ដោយ​ចូល​លេង​ឲ្យ​ Man City បាន​ ៣៣២ប្រកួត​។ កីឡាករ​នេះ​មាន​កុងត្រា​រហូត​ទៅ​ដល់​ឆ្នាំ​២០២៦ជា​មួយ​ Man City៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម