- 2024-09-05 13:12:39
- បាល់ទាត់
Ter Stegen បញ្ជាក់អំពីអនាគតនៅក្លឹបអ្នកមានបុណ្យ
- 2024-09-05 13:12:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ter Stegen បញ្ជាក់អំពីអនាគតនៅក្លឹបអ្នកមានបុណ្យ
ចន្លោះមិនឃើញ
អ្នកចាំទីដៃទី ១ របស់ក្លឹប Barcelona កីឡាករ Marc-Andre ter Stegen កំពុងសប្បាយចិត្តនៅជាមួយក្លឹបអ្នកមានបុណ្យ និងចង់រួមរស់ជាមួយក្លឹបបន្តទៀត។
ថ្លែងប្រាប់អ្នកសារព័ត៌មានអំពីអនាគតរបស់ខ្លួននៅក្លឹបអ្នកមានបុណ្យ អ្នកចាំទី Ter Stegen ថារូបគេពិតជាកំពុងសប្បាយចិត្តជាខ្លាំងជាមួយក្លឹប ហើយចង់នៅជាមួយក្លឹបបន្តទៀតនាពេលនេះ។ រឿងអនាគតចាំថ្ងៃក្រោយចាំនិយាយ តែនៅពេលនេះ អារម្មណ៍របស់រូបគេកំពុងមានភាពវិជ្ជមានជាខ្លាំងជាមួយក្លឹប ហើយកំពុងស្រលាញ់ក្លឹប ព្រោះរួមរស់ជាមួយគ្នាជាង ១០ ឆ្នាំមកហើយ។ នេះជាការលើកឡើងបន្ថែមរបស់អ្នកចាំទីអាល្លឺម៉ង់វ័យ ៣២ ឆ្នាំ។
Ter Stegen បានមកចូលរួមជាមួយ Barcelona តាំងពីឆ្នាំ ២០១៤ មក។ គិតមកទល់ពេលនេះ មានរយៈពេលជាង ១ ទសវត្សហើយ ដែលកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះលេងឲ្យក្លឹប។ គិតមកទល់ពេលនេះ កីឡាករបង្ហាញខ្លួនសរុបឲ្យក្លឹបអ្នកមានបុណ្យចំនួន ៤១៧ និងមានស្ថិតិការប្រកួតមិនឲ្យក្រុមគូប្រកួតស៊ុតចូល (Clean Sheet) ចំនួន ១៧៤ ដង។
Ter Stegen មានកុងត្រាជាមួយក្លឹប Barcaរហូតដល់ឆ្នាំ ២០២៨។
ក្រៅពីទទួលបានតួនាទីស្នូលក្នុងក្រុម Barca ជិត ១០ ឆ្នាំមកហើយ កីឡាករកំពុងឈានចូលទៅវិថីសំខាន់មួយក្នុងបាល់ទាត់ក្រុមជម្រើសជាតិ។ ក្រោយពីអ្នកចាំទីចាស់វស្សាវ័យ ៣៨ ឆ្នាំ Manuel Neuer ចូលនិវត្តន៍ក្រុមជម្រើសជាតិ កីឡាករ Ter Stegen ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់តម្លើងជាអ្នកចាំទីដៃទីមួយជំនួស Neuer។ កីឡាករ Barca រូបនេះ ត្រូវបានរំពឹងថានឹងបង្ហាញខ្លួនក្នុងនាមជាអ្នកចាំទីបង្គោលរបស់អាល្លឺម៉ង់ជាលើកដំបូង ក្នុងការប្រកួតជាមួយហុល្លង់ក្នុងកម្មវិធី Nations League នៅថ្ងៃទី ១១ ខែកញ្ញា ខាងមុខ វេលាម៉ោង ១:៤៥ ព្រឹកព្រលឹមម៉ោងនៅកម្ពុជា៕