- 2024-09-04 12:55:19
- បាល់ទាត់
Carvajal គិតគូរទៅលេងឲ្យ MLS ក្រោយឈប់លេងឲ្យ Real
- 2024-09-04 12:55:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Carvajal គិតគូរទៅលេងឲ្យ MLS ក្រោយឈប់លេងឲ្យ Real
ចន្លោះមិនឃើញ
ខ្សែការពារ Dani Carvajal បាននិយាយទៅកាន់សារព័ត៌មាន The Athletic កាលពីពេលថ្មីៗនេះថា គេនឹងគិតគូរទៅលេងឲ្យក្លឹបនៅ MLS នៅពេលដែលគេលែងចង់លេងឲ្យក្លឹប Real Madrid។
Carvajal បាននិយាយថា៖" ខ្ញុំសង្ឃឹមថានឹងលេងឲ្យក្លឹប Real Madrid ជាច្រើនឆ្នាំទៀត។ ក៏ប៉ុន្តែក្រោយចប់ពី Real Madrid នេះក្លឹបនៅ MLS ខ្ញុំនឹងអាចគិតគូរទៅលេង "។
កីឡាករនេះបន្តថា៖" តែនៅពេលណាដែលខ្ញុំគិតថា ខ្ញុំលែងលេងឲ្យ Real ខ្ញុំក៏មិនទៅលេងឲ្យក្លឹបណាផ្សេងទៀតដែរ ព្រោះក្លឹបផ្សេងៗក្រៅពី Real ដូចជាបាក់កាលីបពេកសម្រាប់ខ្ញុំទៅលេងឲ្យ "។
Carvajal បានមកលេងឲ្យ Real Madrid តាំងពីឆ្នាំ២០១៣មក ដោយចូលលេងបានសរុប ៤២១ប្រកួត និងស៊ុតចូល ១៣គ្រាប់។
កីឡាករនេះនឹងចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោយបានបានតកុងត្រាថ្មីតាំងពីឆ្នាំ២០២១មក។
នៅក្នុងឆ្នាំនេះ កីឡាករនេះមានវ័យ៣២ឆ្នាំហើយ។ រយៈពេល១០ឆ្នាំជាងនៅ Real Madrid នេះ Carvajal បានដើរតួយ៉ាងសំខាន់ក្នុងខ្សែការពារឲ្យក្លឹបនេះដោយបានឈ្នះពានតូចធំជាគ្នាជាច្រើនដូចជាពាន La Liga និងពាន Champions League ជាដើម៕