- 2024-09-06 02:15:00
- បាល់ទាត់
ទីបំផុត! Ronaldo ក្លាយជាបុរសទី១ក្នុងលោកដែលរកគ្រាប់បាល់បាន៩០០គ្រាប់ក្នុងអាជីព
- 2024-09-06 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! Ronaldo ក្លាយជាបុរសទី១ក្នុងលោកដែលរកគ្រាប់បាល់បាន៩០០គ្រាប់ក្នុងអាជីព
ចន្លោះមិនឃើញ
១គ្រាប់យប់មិញរបស់ Cristian Ronaldo នៅនាទីទី៣៤ គឺជាគ្រាប់បាល់ទី៩០០ ក្នុងអាជីពរបស់គេ ហើយវាបានជួយឲ្យបុរសវ័យ៣៩ឆ្នាំរូបនេះជាប់កំណត់ត្រាកីឡាករទី១ក្នុងលោកដែលរកបានគ្រាប់បាល់ច្រើនបំផុតក្នុងអាជីព។
កាលពីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងការប្រកួត Nations League ព័រទុយហ្គាល់បានយកឈ្នះទៅលើក្រូអាត ២-១ ហើយក្នុងនោះ Ronaldo បានទាត់បាល់ Volleyed យ៉ាងស្អាតនៅនាទីទី៣៤ ដើម្បីជួយព័រទុយហ្គាល់នាំមុខក្រូអាត២-០ មុនពេលក្រូអាតតាមបាន២-១ ដោយការធ្វើឲ្យចូលទីខ្លួនឯងរបស់ Diogo Dalot នាទីទី៤១។
វាជាគ្រាប់បាល់ទី១៣១សម្រាប់ជម្រើសជាតិព័រទុយហ្គាល់ បន្ទាប់ពីគេរកបានគ្រាប់បាល់ដំបូងកាលពី២០ឆ្នាំមុន។ បើគិតទៅ Ronaldo រកបានគ្រាប់ក្លឹបដែលបានប្រកបអាជីពជាមួយក្នុងនោះមាន Sporting Lisbon, Manchester United, Real Madrid, Juventus និងក្លឹបកំពុងលេងបច្ចុប្បន្ន Al-Nassr នៅអារ៉ាប៊ីសាអ៊ូឌីតផងដែរ៕