• 2024-09-04 06:30:00
  • បាល់ទាត់

​ឃើញ​ទិញ​ចូល​ និង​លក់​ចេញ​ខ្ជាក​ៗដឹង​ទេ​តើ Chelsea ​ចាយ​​អស់​ប៉ុន្មាន ​និង​លក់​បាន​ប៉ុន្មាន​?​​

  • 2024-09-04 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បូក​ទាំង​ការ​លក់​​ខ្សែ​បម្រើ​ស្លាប​ Angelo Gabriel​ ទៅ​ Al-Nassr នុង​តម្លៃ​ត្រឹម​តែ​ ១៩,១​លាន​ផោន​តែ​​Chelsea ប្រមូល​លុយ​បាន​ជិត​២០០​​លាន​ផោន​ ​ហើយ​ខណៈ​ឯ​ការទិញ​កីឡាករ​វិញ​ក៏​មិន​តិច​នោះ​ដែរ​​។ ​

យុវជន​វ័យ​១៩​ឆ្នាំ​រូប​នេះ​​ត្រូវ​បាន​ Chelsea ទិញ​យក​ពី Santos ​ក្នុង​តម្លៃ ១៣ លាន​ផោន​កាល​ឆ្នាំ​២០២៣​ ហើយ​បន្ត​ទៅ​​ឲ្យ​​ Strasbourg ​នៅ​ Ligu1 ខ្ចី​ជើង​មួយ​រដូវ​កាល​មក​ហើយ។ ​នៅ​ទី​នោះ​គេ​ក៏​បាន​បង្ហាញ​ខ្លួន​បាន​២៤​ប្រកួត​​ផង​ដែរ​។ ​

​គេ​នៅ​ចាំ​ថា​យុវជន​វ័យ​១៩​ឆ្នាំ​រូប​នេះ​ ធ្លាប់​ជាប់​ឈ្មោះ​ជា​កីឡាករ​វ័យ​ក្មេង​ជាង​គេ​ក្នុង​ក្លឹប Santos ​ដែល​​មាន​វ័យ​ត្រឹម ១៥​​ឆ្នាំ និង​៣០៨​ ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​អាច​​មាន​ឱកាស​ចូលលេង​ឲ្យ​ក្រុម​ធំ​បាន​ ដោយ​កាល​នោះ​គឺ​ប៉ះ​​ក្រុម Fluminense ​នៅ​ទីលាន Maracana Stadium ។​ Chelsea សម្រេច​លក់​គេ​ឲ្យ​​ទៅចូលរួម​​​ជាមួយ Cristiano Ronaldo ដែល​កំពុង​​លេង​នៅ​ទី​នោះ​ស្រាប់​។

​តាម​ពិត​ទៅ​ Chelsea ក៏​មិន​ចង់​លក់​យុវជន​ល្អ​បែប​នេះ​ដែរ ប៉ុន្តែ​គេ​ត្រូវ​គិត​ពី​តុល្យភាព​​​ចំណូល-​ចំណាយ​​ឲ្យ​មាន​ភាព​​​​ប្រហាក់​ប្រហែល​គ្នា​ ព្រោះ​ការ​លក់ Angelo ទៅ​កាន់ Al Nassr គឺ​ទទួល​បាន​ចំណេញ​ជិត​៦​លាន​ផោន​​ ​ហើយ​បើ​បូក​សរុប​​សម្រាប់​ការ​លក់​របស់​​ពួក​គេ​មួយ​រយៈ​​ពេល​ចុង​ក្រោយ​នេះ​​ទទួល​បាន​ប៉ុន្មាន ១៨៨.៩​លាន​ផោន​​។ ​​ក្នុង​នោះ​បើ​សិន​បូក​បញ្ចូល​ទាំង​ប្រាក់​ដែល​បាន​ពី​​ការ​ដាក់​កីឡាករ​ឲ្យ​គេ​ខ្ចី​ជើង និង​ចំណូល​ផ្សេងៗ​មិន​បាន​បញ្ចេញ​ Chelsea ប្រមូល​បាន​​ច្រើន​ជាង​២០០​ផោន​​ឯណោះ​។​​​

​​ងាក​មក​​កាន់​ការ​ចំណាយ​​គឺ​មាន​ចំនួន ២០៨,៥​ លាន​ផោន​ ​ទៅ​លើ​ការ​​ទិញ​កីឡាករ​​​១១​នាក់​ ដោយ​មិន​រាប់​បញ្ចូល​អ្នក​ចាំ​ទី​ Mike Penders ពី​ក្រុម Genk និង ​ខ្សែ​បម្រើ​ស្លាប​ Estavao Willian ពី​ក្រុម Palmeiras ដែល​នឹង​មក​កាន់​ Chelsea នៅ​ឆ្នាំ​២០២៥​៕ ​​​​​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទថ្មី