• 2024-09-06 03:00:00
  • បាល់ទាត់

សាន់ម៉ារីណូ​ រក​ឃើញ​ជ័យជម្នះ​​លើក​ដំបូង​​ក្រោយ​ពី​ខក​ខាន​អស់​២០​ឆ្នាំ

  • 2024-09-06 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាន់​ម៉ារីណូ បាន​រក​ឃើញ​​ជ័យជម្នះ​​លើក​ដំបូង​ក្រោយ​ពី​ខកខាន​អស់​រយៈ​ពេល​២០​ឆ្នាំ​ ​បន្ទាប់​ពី​យក​ឈ្នះ​ទៅ​លើ​ក្រុម លីចតេនស្ទីន ១-០ កាល​ពី​យប់មិញ ​ក្នុង​ពាន​រង្វាន់ Nations League ។

​ប្រទេស​មួយ​នេះ​បាន​ខក​ខាន​រក​ឃើញ​ជ័យ​ជម្នះ​ជា​យូរ​មក​ហើយ បន្ទាប់​ពី​មាន​រៀបចំ​ឲ្យ​ប្រកួត​តាម​លំដាប់​កម្រិត​របស់ FIFA ពេលនេះ​ពួក​គេ​អាច​រក​ឃើញ​ជ័យ​ជម្នះ​ឡើង​វិញ​។ លទ្ធផល​១-០ នេះ​​​គឺ​ដូច​ទៅ​ហ្នឹង​ជ័យជម្នះ​ដែល​ពួកគេ​ធ្លាប់​ធ្វើ​បាន​កាល​ឆ្នាំ​២០០៤ ដោយ​កាល​នោះ​គឺ​​យក​ឈ្នះ​ទៅ​ក្រុម​មួយ​​នេះ​ឯង​ក្នុង​ជំនួប​​មិត្ត​ភាព​លើ​​ទឹក​​ដី​របស់ សាន់ម៉ារីណូ ។ យ៉ាង​ណា​បើ​គិត​ទៅ​វា​គឺ​ជា​ការ​ទទួល​បាន​ជ័យជម្នះ​លើក​ទី​២​របស់​ពួកគេ​ក្នុង​វិស័យ​បាល់ទាត់​។

អ្នក​ដែល​ជ័យ​ឲ្យ​ក្រុម​នេះ​យក​ឈ្នះ​កាល​ពី​យប់មិញ​នេះ​គឺ​កីឡាករវ័យ​១៩​ឆ្នាំ​ Nicko Sensoli ដែល​កំពុង​តែ​ប្រកប​អាជីព​នៅ​ក្លឹប​​នៃ​លីគ​​លំដាប់​ទី​៤​របស់ អ៊ីតាលី ឯណោះ​៕ ​​​

ប្រភព៖ BBC Daro Ly

មតិយោបល់