• 2024-07-25 12:22:53
  • បាល់ទាត់

កីឡាករ​ដែល​ផ្លាស់​មក​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​

  • 2024-07-25 12:22:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​នេះ​ Sabay នឹង​មក​ឲ្យ​ស្គាល់​នូវ​កីឡាករ​ដែល​ផ្លាស់​មក​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​។ បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt នៅ​ក្នុង​ថ្ងៃ​នេះ​។

ខ្សែប្រយុទ្ធ​ Neymar គឺ​ជា​កីឡាករ​ដែល​ផ្លាស់​មក​កាន់​ Saudi Pro League ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​។ Al Hilal បាន​ទិញ​យក​ពី​ PSG ក្នុង​តម្លៃ​ខ្លួន​ ៩០លាន​អ៊ឺរ៉ូ​ កាល​ពី​រដូវកាល​ឆ្នាំ​២០២៣/២៤ ​។

កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​កីឡាករ​មុខ​លុយ​ដោយ​ក្លឹប​ណា​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់​ និង​ប្រាក់​ពលកម្ម​ កីឡាករ​នោះ​នឹង​ទៅ​នោះ​។

ប៉ុន្តែ​ជាក់​ស្ដែង​ Neymar ធ្លាប់​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​រហូត​មក​ហើយ​ ជាក់​ស្ដែង​កាល​ពី​ផ្លាស់​ពី​ Santos មក​កាន់​ Barcelona ក្នុង​កីឡាករ​នេះ​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​ខ្លួន​ ៨៨លាន​អ៊ឺរ៉ូ​ លុះ​ក្រោយ​មក​ផ្លាស់​ពី​ Barca ទៅ​កាន់​ PSG ក្នុង​តម្លៃ​ខ្លួន​ ២២២លាន​អ៊ឺរ៉ូ​។

សម្រាប់​រដូវកាល​ កីឡាករ​ដែល​លីគ​នេះ​បាន​ចាយ​លុយ​ទិញ​យក​ច្រើន​បំផុត​គឺ​ ខ្សែប្រយុទ្ធ​ Moussa Diaby ដែល​ Al Ittihad បាន​ទិញ​យក​ពី​ Aston Villa ក្នុង​តម្លៃ​ខ្លួន​ ៥៥លាន​អ៊ឺរ៉ូ​៕

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម