• 2024-07-25 06:10:00
  • បាល់ទាត់

ជួយ Aston Villa ​បាន​លេង​ UCL ពេល​នេះ ​​Diaby ​ទៅ​កន្លែង​ខ្លាញ់​បាត់​

  • 2024-07-25 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Moussa Diaby ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​បារាំង ​និង Aston Villa ​បាន​យល់​ព្រម​ក្នុង​សំណើ​ទៅ​លេង​នៅ​​ក្លឹប Al-Ittihad លើ​ទឹក​ដី​​អារ៉ាប៊ីសាអ៊ូឌីត​ហើយ។

​​​​​កីឡាករ​វ័យ​២៥​ឆ្នាំ​​នឹង​ត្រូវ​ចាក​ចេញ​ពី​ Villa Park បន្ទាប់​ពី​ចំណាយ​ពេល​​ទើប​តែ​បាន​១​រដូវ​កាល​ជាមួយ​​ Aston Villa ​ក្រោយ​ការ​ផ្ទេរ​​ពី​ Bayer Leverkusen មក​កាន់​អង់គ្លេស​កាល​ពី​រដូវ​កាល ២០២៣-២០២៤ ជា​មួយ​តម្លៃ​​កំណត់​ត្រា​ក្លឹប​៥១,៩​​លាន​ផោន​ ហើយ​កាល​នោះ​គេ​បាន​ចុះ​​កុង​ត្រា​រហូត​ដល់​ទៅ​៥​ឆ្នាំ។

​​ក្នុង​ចំណោម​ការ​​រួមរស់​ជា​មួយ Aston Villa ១​រដូវ​កាល​គេ​បាន​ជួយ​ក្រុម​ឲ្យ​បាន​លេង UEFA Champions League និង​ចូលលេង​បាន​៥៤​ប្រកួត​គ្រប់​ពាន​រង្វាន់ ដោយ​រក​បាន​១០​គ្រាប់​។ «គ្រប់​យ៉ាង​គឺ​មាន​​​តែ​ពាក្យ​ថា​អរគុណ​អ្នក​គ្រប់​គ្នា​​...វា​ជា​ពេល​វេលា​ដែល​ត្រូវ​​និយាយ​ថា លាហើយ​។ គ្រប់​ពេល​មិន​ថា​នៅ​ទីណា​ខ្ញុំ​តែង​តែ​​ព្យាយាម​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​​សម្រាប់​ក្លឹប និង​ក្រុម​ទាំង​មូល។ វា​ជា​ការ​ចងចាំ​មួយ​ល្អ​ៗ​​នៅ​ទីនេះ​...យើង​មាន​ការ​ប្រកួត​ប្រជែង​នា​រដូវ​កាល​ដ៏​អស្ចារ្យ​​​ ហើយ​យើង​បាន​បង្កើត​រឿង​សប្បាយ​រីករាយ​ជា​ច្រើន​ជាមួយ​គ្នា​»។

​Aston Villa ហាក់​មាន​ការ​ដោះដូរ​កីឡាករ​ច្រើន​ដោយសារ​ពួក​គេ​ចង់​ពង្រឹង​ក្នុង​ការ​ចូលរួម​ការ​ប្រកួត​ប្រជែង​ក្នុង​ពានUEFA Champions League នា​រដូវ​កាល​នេះ​ដោយ​ពូក​គេ​បាន​លក់ Douglas Luiz ​ទៅ​កាន់ Juventus ​ក្នុង​តម្លៃ ៤២​លាន​ផោន​ និង​បាន​នាំ​យក​ពីរ​នាក់​ពី Juventus មកវិញ​គឺ Samuel Iling-Junior និង​ Enzo Barrenechea ​ព្រម​ទាំង​បាន​នាំ​យក Ian Maatsen ពី​ Chelsea ក្នុង​តម្លៃ ៣៥ លាន​ផោន ជា​មួយ​គ្នា​នោះ​ពួក​គេ​ក៏​បាន​នាំ​យក Lewis Dobbin ពី​ Everton ក្នុង​តម្លៃ​៩​លាន​ផោន​ថែម​ទៀត​ផង​។

បន្ថែម​លើស​ពី​នេះ​កាល​ពី​ថ្ងៃ​អង្គារ Aston Villa ​ក៏​បាន​នាំ​យក Amadou Onana.ពី​ Everton ក្នុង​តម្លៃ​ ៥០​លាន​ផោន។ ក្រៅ​ពី​នោះ​​គេ​ក៏​​​ចុះ​កុង​ត្រា​យក Jaden Philogene ពី Hull មក​វិញ​​ដោយ​ចំណាយ​​១៣​លាន​ផោន បន្ទាប់​ពី​លក់​ចេញ​ទើប​តែ​បាន​១​២​ខែ​​ទៅ​កាន់​ Hull តែ​ប៉ុណ្ណោះ​៕ ​​​​​​​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទពេញនិយម