• 2024-07-09 04:03:18
  • ប្រដាល់

ព្រឹត្តិការណ៍​គុន​ចម្រុះ​ AMMA ​ដែល​គ្រោង​ធ្វើ​នៅ​កម្ពុជា​នេះ​ចំណាយ​ខ្ទង់​ជាង​ ៣០​ ម៉ឺន​ដុល្លារ​

  • 2024-07-09 04:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​គុន​ចម្រុះ​ ឬ​ហៅ​ថា​ AMMA ​លើក​ទី២​ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ទី១១​ ដល់​ ១៣​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ នេះ​ចំណាយ​ថវិកា​ខ្ទង់​ជាង​ ៣០​ ម៉ឺន​ដុល្លារ​បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ នា​ពេល​កន្លង​ទៅ។​

រូបភាព NOCC

ការ​ប្រកួត​ដ៏​ធំ​ និង​មាន​ប្រទេស​ចូលរួម​ជិត​ ២០​ប្រទេស​នៅ​អាស៊ី​ ដែល​នឹង​ត្រូវ​មក​ប្រកួត​នៅ​កម្ពុជា​នេះ​គឺ​កាន់តែ​ខិត​ជិត​ដល់​ថ្ងៃ​ប្រកួត​ហើយ​ ខណៈ​គ្រប់​ភាគី​ពាក់ព័ន្ធ​កំពុង​រួសរាន់​រៀបចំ​ទីលាន​ ភ្លើង​បំភ្លឺ​ និង​តុបតែង​ឆាក​ផ្សេងៗ​យ៉ាង​សកម្ម។​

រូបភាព NOCC

ងាក​ទៅ​ចាប់​អារម្មណ៍​ខ្ទង់​ចំណាយ​វិញ​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ប្រធាន​សហព័ន្ធ​កីឡា​គុន​ចម្រុះ​កម្ពុជា​ និង​ជា​អគ្គលេខាធិការ​ NOCC​ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ ថា​ការ​រៀបចំ​ព្រឹត្តិការណ៍​ AMMA ​នេះ​ចំណាយ​ជាង​ ៣០​ម៉ឺន​ដុល្លា។​ ក្នុង​នោះ​ថវិកា​ជាង​ ៩០​%​ ជា​ការ​ជួយ​រ៉ាប់រង​ចេញ​ពី​សហព័ន្ធ​កីឡា​គុន​ចម្រុះ​អាស៊ី​តែ​ម្ដង​ ដោយ​ឡែក​កម្ពុជា​បាន​រក​អ្នក​ឧបត្ថម្ភ​គាំទ្រ​ជួយ​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ។​

រូបភាព NOCC

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ កីឡា​គុន​ចម្រុះ​ (AMMA) លើក​ទី២​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១១​ ដល់​ ១៣​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ កម្ពុជា​ដាក់​កីឡាករ​ឆ្នើម​ៗ​ ១៦​រូប​ចូលរួម​ប្រជែង​មេដាយ​ក្នុង​នោះ​មាន​ ចាន់ ​រតនា​ មាស​ ម៉ើ​ ចាន់​ សំអាត​ ឡុង​ ឡា​ និង​កីឡាករ​ កីឡា​ការិនី​ផ្សេងៗ​ទៀត៕​

រូបភាព NOCC

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម