• 2024-06-26 14:13:34
  • បាល់ទាត់

Ronaldo នៅ​តែ​បន្ត​ដាក់​ជា​ជម្រើស​១១នាក់​ដំបូង​ របស់​ព័រទុយហ្គាល់​ក្នុង​វគ្គ​ចែក​ពូល​ផ្ដាច់ព្រ័ត្រ​ Euro 2024

  • 2024-06-26 14:13:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo នៅ​តែ​ត្រូវ​បាន​បន្ត​ដាក់​ជា​ជម្រើស​១១នាក់​ដំបូង​ របស់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ក្នុង​វគ្គ​ចែក​ពូល​ផ្ដាច់ព្រ័ត្រ​ Euro 2024 ។

នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូល​ផ្ដាច់ព្រ័ត្រ​នេះ​ ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់​នឹង​ត្រូវ​ប៉ះ​នឹង​ក្រុម​ជម្រើសជាតិ​ហ្សកហ្ស៊ី​នៅ​ក្នុង​យប់​នេះ​។

កាល​ពី​២ប្រកួត​កន្លង​ទៅ​នេះ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់​នេះ​បាន​ប៉ះ​នឹង​ក្រុម​ជម្រើស​ជាតិ​ឆែក​ និង​តួគី​ដោយ​ទទួល​លទ្ធផល​ឈ្នះ​ទាំង​ពីរ​ប្រកួត​។ Ronaldo ក៏​ត្រូវ​បាន​ដាក់​ជា​ជម្រើស​១១នាក់​ដំបូង​ផង​ដែរ​ក្នុង​ប្រកួត​ទាំង​ពីរ​កន្លង​ទៅ​នេះ​។

ដូច្នេះ​ហើយ​ក្នុង​ការ​ប្រកួត​យប់​នេះ​ លោក​ Roberto Martinez បាន​និយាយ​ក្នុង​សន្និសីទ​មុន​ការ​ប្រកួត​នេះ​ថា​ Ronaldo នឹង​បន្ត​ដាក់​ចូល​ទៀត​ក្នុង​ជម្រើស​១១នាក់​ដំបូង​ក្នុង​ការ​ប្រកួត​។

ចំពោះ​ការ​ប្រកួត​ខាង​មុខ​ Ronaldo និង​មិត្ត​រួម​ក្រុម​ត្រូវ​ការ​បាន​គេ​ដឹង​ថា​ នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​ឈ្នះ​បន្ត​ទៀត​ ដើម្បី​ឲ្យ​ទទួល​បាន​កំណត់​ត្រា​១០០% ឈ្នះ​ក្នុង​ការ​ប្រកួត​ចែក​ពូល​ មុន​ចូល​ទៅ​កាន់​ វគ្គ​១៦ក្រុម​៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម