- 2024-06-12 07:03:09
- ប្រដាល់
សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមទស្សនាការប្រកួតគុនចម្រុះជើងឯកអាស៊ីនៅវិមានពហុកីឡដ្ឋានជាតិ
- 2024-06-12 07:03:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមទស្សនាការប្រកួតគុនចម្រុះជើងឯកអាស៊ីនៅវិមានពហុកីឡដ្ឋានជាតិ
ចន្លោះមិនឃើញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតជ្រើសរើសជើងឯកអាស៊ី កីឡាគុនចម្រុះ លើកទី២ ដែលធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា ការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី២ កីឡាគុនចម្រុះនេះគឺមានការគាំទ្រពេញទំហឹងពីសម្ដេចធិបតី នាយករដ្ឋមន្ត្រី។ សម្ដេចនឹងអញ្ជើញចូលរួមលើកទឹកចិត្ត និងជំរុញគាំទ្រដល់ការប្រកួតដែលនឹងធ្វើឡើងថ្ងៃបើកឆាកទី១ ត្រូវជាថ្ងៃទី១១ ខែកក្កដា ២០២៤។
តំណាងផ្នែកកីឡារបស់កម្ពុជាខាងលើនេះបន្ថែមទៀតថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានផែនការលើកស្ទួយវិស័យកីឡាមួយនេះជាច្រើនទាំងការហ្វឹកហាត់ និងការចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗឯក្រៅប្រទេសនៅពេលខាងមុខ។ ឯកឧត្ដមអំពាវនាវដល់មហាជនឲ្យចូលរួមគាំទ្រកីឡាករ កីឡាការិនី និងទស្សនាការប្រកួតអន្តរជាតិដែលមានជាច្រើនប្រទេសចូលរួមតាមរយៈការរៀបចំដោយកម្ពុជានៅខែក្រោយនេះទាំងអស់គ្នា។
បញ្ជាក់ដែរថា បញ្ជាក់ដែរព្រឹកមិញនេះសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើសន្និសីទសារព័ត៌មានប្រកាសអំពីការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី២ នៅកម្ពុជា។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ ក្នុងវិមានពហុកីឡដ្ឋានជាតិ។ ព្រឹត្តិការណ៍នេះសហការរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី (AMMA) សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងក្រុមហ៊ុន VIP Sports៕