• 2024-05-24 06:11:19
  • ប្រដាល់

សង្វៀន​ហនុមាន​គុន​ខ្មែរ​ ដាក់​សុទ្ធតែ​គូ​លំដាប់​កីឡាករ​ជួរមុខ​ ខណៈ​ម៉ារ៉ាតុង​ខ្សែក្រវាត់១គ្រឿង​ និង​ថវិកា​ ២០​លាន​រៀល​ទៀត​ផង​

  • 2024-05-24 06:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វៀន​ប្រដាល់​ថ្មី​របស់​ទូរទស្សន៍​បាយ័ន​លេច​ជា​រូបរាង​មួយ​ទៀត​ហើយ​គឺ​ «សង្វៀន​ហនុមាន​គុន​ខ្មែរ»​ ប្រជុំ​ដោយ​កីឡាករ​គុន​ខ្មែរ​ជួរមុខ​កំពុង​ល្បី​នា​ពេល​បច្ចុប្បន្ន​នេះ​ ខណៈ​ការ​បើក​ឆាក​ដំបូង​នេះ​ដាក់​ឲ្យ​មាន​ម៉ារ៉ាតុង​ដណ្ដើម​ខ្សែក្រវាត់​អម​ដោយ​ប្រាក់​រង្វាន់​ ២០​លាន​រៀល​ថែម​ទៀត​នៅ​ថ្ងៃ​ទី៣១​ ខែ​ឧសភា​ ឆ្នាំ​២០២៤​ នេះ។​

សន្និសីទសារព៌តមាន​ព្រឹកមិញ​

តាម​រយៈ​សន្និសីទសារព៌តមាន​ព្រឹកមិញ​នេះ​លោក​ គង់​ វិសាល​ តំណាង​ឲ្យ​ទូរទស្សន៍​បាយ័ន​ បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ជា​ការ​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​ប្រដាល់​គុន​ខ្មែរ​ និង​បម្រើ​ចំណី​អារម្មណ៍​ដល់​អ្នក​គាំទ្រ​វិស័យ​កីឡា​ផង​នោះ​ខាង​ស្ថានីយ​តែងតែ​ខិតខំ​បង្កើត​កម្មវិធី​ប្រកួត​ និង​ស្វែងរក​កីឡាករ​ដែល​មាន​សមត្ថភាព​ល្អ​ជូន​មហាជន​បាន​ទស្សនា។​ ដូច​ទៅ​ហ្នឹង​កម្មវិធី​ «សង្វៀន​ហនុមាន​គុន​ខ្មែរ»​ មាន​ទាំង​គូ​ម៉ារ៉ាតុង​ខ្សែក្រវាត់​អប​ដោយ​ប្រាក់​រង្វាន់​សន្ធឹកសន្ធាប់​ផង​ មាន​ទាំង​គូ​មិត្តភាព​អន្តរជាតិ​ល្បីៗ​ផង។​

លោក​ គង់​ វិសាល​

តំណាង​ឲ្យ​ទូរទស្សន៍​បាយ័ន​ខាង​លើ​អំពាវនាវ​ដល់​អ្នក​ចូលចិត្ត​វិស័យ​ប្រដាល់​គុន​ខ្មែរ​កុំ​ភ្លេច​ចូលរួម​គាំទ្រ​ផ្ទាល់​នៅ​ទីក្រុង​កោះពេជ្រ​ និង​តាម​រយៈ​ Online​ ផង​ដែរ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ជើង​ខ្លាំង​គុន​ខ្មែរ​ និង​អភិវឌ្ឍន៍​ក្បាច់​គុន​​មរតក​ដូនតា​ឲ្យ​កាន់​តែ​ល្បីល្បាញ​បន្ថែម​ទៀត។​

បេក្ខភាពម៉ារ៉ាតុង

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ «សង្វៀន​ហនុមាន​គុន​ខ្មែរ»​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៣១​ ខែ​ឧសភា​ ឆ្នាំ​២០២៤​ នៅ​ទីក្រុង​កោះពេជ្រ​ រាជធានី​ភ្នំពេញ។​ គូ​មិត្តភាព​អន្តរជាតិ​រួម​មាន​ ភក្ដី​ គុន​ខ្មែរ​ យ៉េន​ ឌីណា​ ពេជ្រ​ សម្បត្តិ។​ ចំណែក​គូ​ម៉ារ៉ាតុង​ អេ​ អាំម៉ារីន​ ប៉ះ​ សូត្រ​ វាសនា​ ឡុង​ សំណាង​ ប៉ះ​ ផាន់​ គ្រាន់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់