- 2024-03-29 11:39:46
- បាល់ទាត់
Todd Boehly នឹងត្រូវចាកចេញពីតំណែងប្រធានក្លឹប Chelsea នៅឆ្នាំ២០២៧
- 2024-03-29 11:39:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Todd Boehly នឹងត្រូវចាកចេញពីតំណែងប្រធានក្លឹប Chelsea នៅឆ្នាំ២០២៧
ចន្លោះមិនឃើញ
លោក Todd Boehly នឹងត្រូវបានចាកចេញពីតំណែងប្រធានក្រុមប្រឹក្សាភិបាលក្លឹប Chelsea នៅឆ្នាំ២០២៧ ខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់ Daily Mail នៅក្នុងថ្ងៃនេះ។
ជាក់ស្ដែងក្លឹប Chelsea ត្រូវបានកាន់កាប់ដោយម្ចាស់ភាគហ៊ុនធំៗពីរគឺ Todd Boehly Group និង Clearlake Capital។ រវាងម្ចាស់ភាគហ៊ុនទាំងពីរនេះ Clearlake Capital ជាម្ចាស់ភាគហ៊ុនធំបំផុតចង់ផ្លាស់ប្ដូរសមាសភាពថ្នាក់ដឹកនាំក្លឹបនេះ។
ដូច្នេះរាល់៥ឆ្នាំម្ដងម្ចាស់ភាគហ៊ុនអាចសម្រេចចិត្តក្នុងការរើសប្រធានក្លឹបថ្មី ដោយតាមប្រភពខាងលើម្ចាស់ភាគហ៊ុនភាគច្រើនសម្រេចចិត្តនឹងដកលោក Boehly ចេញពីតំណែងព្រោះតែក្រោមការដឹកនាំរបស់លោកត្រូវបានអ្នកគាំទ្រជាច្រើនរិះគន់ មិនពេញចិត្តនឹងទិសដៅក្នុងការដឹកនាំ។
យ៉ាងណា លោក Boehly អាចនឹងមានឱកាសត្រលប់មកជាប្រធានក្លឹប Chelsea វិញប្រសិនបើជាលោកនៅតែបន្តធ្វើជាម្ចាស់ភាគហ៊ុននៅតោខៀវនេះ។
Chelsea នៅខណៈនេះកំពុងនៅលេខទី១១ ក្នុងតារាងប្រកួត Premier League ដោយមាន៣៩ពិន្ទុ ខណៈ Arsenal ជាក្លឹបឈានមុខមាន ៦៤ពិន្ទុ៕