• 2024-03-26 11:00:07
  • បាល់ទាត់

Declan Rice នឹង​បញ្ចុះបញ្ចូល​ Ben White ឲ្យ​ត្រលប់​មក​លេង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​

  • 2024-03-26 11:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Declan Rice បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពីពេលថ្មីៗ​នេះ​ថា​ នឹង​ធ្វើ​ការ​បញ្ចុះបញ្ចូល​ខ្សែការពារ​ Declan Rice ឲ្យ​ត្រលប់​មក​ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​វិញ​នៅ​ពេល​ដែល​គេ​ត្រលប់​ទៅ​កាន់​ក្លឹប​ Arsenal វិញ​។

Rice បាន​និយាយ​ថា​៖" នៅ​ពេល​ដែល​ខ្ញុំ​ត្រលប់​មក​កាន់​ Arsenal វិញ​ ខ្ញុំ​នឹង​និយាយ​ជា​មួយ​ Ben White ហើយ​សង្ឃឹម​ថា​គេ​នឹង​ផ្លាស់​ប្ដូរ​ការ​សម្រេច​ចិត្ត​របស់​គេ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" និយាយ​ទៅ​បើ​មាន​គេ​មួយ​ទៀត​គឺ​ល្អ​សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ ប៉ុន្តែ​វា​ជា​ការ​សម្រេច​របស់​គេ​។ ខ្ញុំ​ដឹង​ថា​ Ben និង​ Gareth និយាយ​គ្នា​រួច​ហើយ​។ ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា​ គេ​ដូរ​ចិត្ត​ព្រោះ​គេ​ជា​កីឡាករ​កំពូល​មួយ​រូប​ "។

Ben White មិន​ត្រូវ​បាន​ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ក្នុង​ការ​ប្រកួត​មិត្តភាព​នានា​នោះ​ទេ​ ព្រោះ​តែ​គេ​បាន​សុំ​មិន​ចូល​រួម​ ខណៈ​ Declan Rice ត្រូវ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ក្រុម​ជម្រើសជាតិ​នេះ​ ដោយ​គេ​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ក្រុម​ក្នុង​ការ​ប្រកួត​តទល់​នឹង​បែលហ្ស៊ិក​យប់​នេះ​ទៀត​ផង​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់