• 2024-03-25 11:03:19
  • បាល់ទាត់

អនាគត​ Toni Kroos នៅ​ Real Madrid នៅ​តែ​មិន​ទាន់​ច្បាស់​លាស់​

  • 2024-03-25 11:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Toni Kroos នៅ​ក្លឹប​ Real Madrid នៅ​តែ​មិន​ទាន់​ច្បាស់លាស់​ ខណៈ​គេ​នៅ​តែ​និយាយ​ទៅ​កាន់​សារព័ត៌មាន​ TVE កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ គេ​នឹង​សម្រេច​ចិត្ត​នៅ​ពេល​ ១ខែ​ ឬ​២ខែ​ខាង​មុខ​នេះ​។

Kroos បាន​និយាយ​ថា​៖" ខ្ញុំ​នឹង​សម្រេច​ចិត្ត​នឹង​អនាគត​របស់​ខ្ញុំ​នៅ​រយៈពេល​ ១-២ខែ​ខាង​មុខ​នេះ​ បន្ទាប់​មក​យើង​ចាំ​មើលៗ​ "។

បើ​តាម​ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ Real Madrid នៅ​តែ​មាន​ភាព​វិជ្ជាមាន​ថា​ កីឡាករ​រូប​នេះ​នឹង​នៅ​បន្ត​ជា​មួយ​ក្លឹប​របស់​ខ្លួន​។

Kroos បាន​មក​លេង​ឲ្យ​ Real Madrid តាំង​ពី​រដូវកាល​ឆ្នាំ​២០១៤/១៥មក​ ដោយ​ចូល​រួម​លេង​បាន​ ៤៥៥ប្រកួត​ និង​ស៊ុត​ចូល​ ២៨គ្រាប់​ ដោយ​គេ​នឹង​ចប់​កុងត្រា​នឹង​ក្លឹប​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤​នេះ​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់