• 2024-03-25 05:14:19
  • បាល់ទាត់

តើ​ក្រុម​ណា​លើក​ពាន​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ រវាង​អគ្គ​នាយកដ្ឋាន​អន្ដោប្រវេសន៍ ​និង​ អគ្គ​ស្នងការដ្ឋាននគរបាលជាតិ

  • 2024-03-25 05:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើក​ទី១​ ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី២៥​ ខែ​មីនា​ ឆ្នាំ​២០២៤​ នេះ​ ខណៈ​អគ្គ​នាយកដ្ឋាន​អន្ដោប្រវេសន៍ ​និង​ អគ្គ​ស្នងការដ្ឋាននគរបាលជាតិ​ ត្រូវ​ប្រកួត​ដណ្ដើម​លេខ១។​

អគ្គ​នាយកដ្ឋាន​អន្ដោប្រវេសន៍

ពាន​រង្វាន់​បាល់ទាត់​លើក​ទី១​ របស់​ក្រសួង​មហាផ្ទៃ​នេះ​ចាប់​ផ្ដើម​ប្រកួត​ដំបូង​តាំង​ពី​ថ្ងៃ​ទី១​ ខែ​មីនា​ រហូត​ដល់​ថ្ងៃ​ទី២៥​ ខែ​មីនា​ ឆ្នាំ​២០២៤​ ឥលូវ​នេះ​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​ពីរ​គឺ​ អគ្គ​នាយកដ្ឋាន​អន្ដោប្រវេសន៍ ​និង​ អគ្គ​ស្នងការដ្ឋាននគរបាលជាតិ​ ដែល​ត្រូវ​ប្រជែង​យក​លេខ១។​

អគ្គ​ស្នងការដ្ឋាននគរបាលជាតិ​

មុន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ទាំង​ក្រុម​​នាយកដ្ឋាន​អន្ដោប្រវេសន៍ ​និង​ អគ្គ​ស្នងការដ្ឋាននគរបាលជាតិ​ គឺ​ឆ្លងកាត់​ការ​ប្រកួត​ជា​ច្រើន​ប្រកួត​ទាំង​វគ្គ​សន្សំ​ពិន្ទុ​ និង​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។​ ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​មាន​ការ​ស្វិតស្វាញ​ខ្លាំង​ទម្រាំ​អាច​យក​ឈ្នះ​ដៃគូ​ហើយ​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។​ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ទាំង​អស់​គ្នា​ថា​នរណា​យក​ពាន​រង្វាន់​មហាផ្ទៃ​ លើក​ទី១​ ល្ងាច​នេះ។​

ទិដ្ឋភាពប្រកួត​កន្លងទៅ

វគ្គផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើកទី១​ ឆ្នាំ​២០២៤​ រវាង​ក្រុម​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ ​និង​ អគ្គ​ស្នងការ​នគរបាលជាតិ​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៥​ ខែ​មីនា​ វេលា​ម៉ោង​ ៥ល្ងាច​ នៅ​ទីលាន​បាល់ទាត់​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ពាន​រង្វាន់​របស់​ក្រសួង​មហាផ្ទៃ​នេះ​ក៏​មាន​ការ​ចូលរួម​ឧបត្ថម្ភ​ធំពី​ភេសជ្ជ:ប៉ូវ​កម្លាំង M-150 ដែល​លក់​ដាច់​លេខ១​ ពី​ប្រទេសថៃ​ មាន​គុណភាព​ល្អ​ រសជាតិ​ឆ្ងាញ់​សម្បូរ​ដោយ​វីតាមីន​ B3, B5, B6 និង​វីតាមីន B12 ទ្វេដង ជួយ​ដល់រាងកាយ៕​

កម្មវិធីប្រកួតផ្ដាច់ព្រ័ត្រ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់